​បទល្មើស​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ពុំ​ត្រូវបាន​លោក​យ៉ាន់ ស៊ី​វ៉ា​ត់ និង លោក ពៅ សោ​ភ័​ណ្ឌ (​ហៅ​១៩) ជាប់​ត្រគៀគ​មិន​ខ្ចី​បង្ក្រាប

0

សៀមរាបៈ ជា​រៀងរាល់ថ្ងៃ គេ​តែង​សង្កេតឃើញ មាន​គោយន្ត ឡាន​តូ​រី​ស និង​កា​មេ​រី ជាច្រើន​គ្រឿង បាន​កំពុង​ដឹកឈើ​ប្រណីត និង​ឈើ​តាប់ ឈើ​គ្រឿង និង​មាន​ម៉ាស៊ីន​កុង​ទ័​រ​នឺ ជាច្រើន​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាងរ​លួ​ន​។DSC_0000102

​ប្រភេទ​ឈើ​ទាំងអស់នោះ ត្រូវបាន​សង្កេតឃើញ​ដឹក​ចេញពី​ភូមិ​ចាន់​ហៀ ភូមិ​រំចេក និង​ភូមិ​ត្រពាំង​ស្វាយ ស្រុក​ស្វាយ​លើ ត្រូវបាន​ឆ្លងកាត់​រដ្ឋបាល​ព្រៃឈើ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែលមាន​លោក នាយ​សង្កាត់ យ៉ាន់ ស៊ី​វ៉ា​ត់ និង លោក ពៅ សោ​ភ័​ណ្ឌ (​ហៅ​១៩) គឺ​បាន​កំពុងបើក​ភ្លើង​ខៀវ​អោយ​ពពួក​ឈ្មួញ​ដឹក​ផល​អនុផល​ព្រៃឈើ​យ៉ាង​រីករាយ​ហើយ​បណ្តែតបណ្តោយ​អោយ​កូនចៅ​ដេក​ចង​អង្រឹង អង្គុយ​សំកុក​ចាំ​យកតែ​លុយ ដាក់​ហោប៉ៅ​មិន​ខ្វល​ពី​ការបាត់បង់​ព្រៃឈើ ។​DSC_0000100

តាម​ការពិនិត្យ​ជាក់ស្តែង​ឈើ​ទាំងឡាយ​ដែល​កំពុង​អារ​ជ្រៀក​យ៉ាង​កងរំពង​ដោយ​ម៉ាស៊ីន​កុង​ទ័​រ​នឺ​រ​នៅ​ម្តុំ​ភូមិ​ចាន់​ហៀ ភូមិ​រំចេក និង​ភូមិ​ត្រពាំង​ស្វាយ ខេត្តសៀមរាប គឺ​មិនបាន​រំខាន​ដល់​ត្រចៀក​សង្កាត់​ព្រៃឈើ​ទឹក​លិច និង​លោក យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់​ព្រៃឈើ​ទឹក​លិច​នោះឡើយ ដែល​ត្រូវបាន​គេ​សង្ស័យថា សមត្ថកិច្ច​ទាំងនេះ​ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ ទើប​គ្មាន​វិធានការ​បង្ក្រាប​ទាល់តែសោះ​។​DSC_0000124
​មហាជន​ទូទៅ​ងឿងឆ្ងល់​ថា បទល្មើស​ព្រៃឈើ​ដោយ​ម៉ាស៊ីន​អារ​ជ្រៀក បានកើត​ឡើង​យ៉ាង​ព្រោងព្រៀត​នៅក្បែរ​ឃ្លៀ​កលោក យ៉ាន់ ស៊ី​វ៉ា​ត់ និង លោក ពៅ សោ​ភ័​ណ្ឌ (​ហៅ​១៩) ហេតុអ្វី​មិនឃើញ​មានការ​បង្ក្រាប តើ​ពួកគេ​ទទួល​សិទ្ធ​អំណាច​ជា​មេព្រៃ​មាន​តួនាទី​ធ្វើ​អ្វីខ្លះ​? តើ​លោក ទា គឹម​សុទ្ធ ជា​នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​មាន​ជ្រាប​ឬទេ​? ថា​តើ​នៅក្នុង​ទឹកដី​គ្រប់គ្រង​ជា​នាយក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​ដែលមាន​លោក យ៉ាន់ ស៊ី​វ៉ា​ត់ និង លោក ពៅ សោ​ភ័​ណ្ឌ (​ហៅ​១៩) កំពុង​ធ្វើ​អ្វីខ្លះ​សព្វថ្ងៃ ពីព្រោះ​បទល្មើស​ព្រៃឈើ កំពុង​ដឹក​យ៉ាងរ​លួ​ន​ឆ្លងកាត់​មេព្រៃ​ទឹក​លិច និង​ឆ្លងកាត់​ស្រុក​សូទ្រនិគម​រហូតដល់​ខេត្តសៀមរាប​ទៀត​។DSC_0000099

​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​លោក ឆេង គឹម​ស៊ុន ប្រធានរ​រដ្ឋបាល​ព្រៃឈើ មេត្តា​ពិនិត្យ​នូវ​ទង្វើ​របស់លោក​មេព្រៃ​ខេត្តសៀមរាប​ខ្លះ​ផង ដោយសារតែ​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ ទាំង​ការដឹក​ជ​ញ្ចូ​ន ផល អនុផល​ព្រៃឈើ បានធ្វើ​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំ​មានការ​ខ្លាចញញើត​ច្បាប់​បន្តិច​សោះឡើយ​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់ថា មេ​ព្រៃឈើ​ស្វាយ​លើ អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​សុំ​ការបំភ្លឺ​តាម​ទូរស័ព្ទ​ទៅ​លោក ពៅ សុ​ភ័​ណ្ឌ លោក​បាន​ឆ្លើយ​មួយ​ម៉ាត់​យ៉ាងខ្លី​ថា លោក​មាន​ជំងឺ សម្រាប់​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​លោ​ល​មិនដឹង​ទេ​។​
(​ដោយ ព្រំ សុខា និង ឡា​ន់ស សុចិត្រ​)CAM00039