ខេត្តឧត្តមានជ័យបានកើតឡើងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យដែលក្រុមឈ្មួញភាគច្រើនសុទ្ធតែជាមន្ត្រីយោធានៅក្នុងអង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ដែលបានយករថយន្តអង្គភាពរបស់ខ្លួនទៅប្រើប្រាស់ជាមធ្យោបាយប្រមូលនិងដឹកជញ្ជូនឈើ។
ជាក់ស្តែងនៅយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៥ កន្លងទៅគេឃើញមានសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ក្រុមឈ្មួញដែលសុទ្ធតែជាមន្ត្រីយោធាក្រោមរូបភាពរថយន្តម៉ាកតឹងវឹងរបស់អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ដែលធ្វើការដឹកជញ្ជូនឈើប្រភេទលេខ២ចេញពីចំនុចស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យតាមបណ្តោយផ្លូវជាតិPR១៧៤ឆ្ពោះទៅស្រុកអង្គរជុំនិងស្រុកក្រឡាញ់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ។
ឈ្មួញមួយចំនួនត្រូវបានគេស្គាល់ទី១ឈ្មោះ មេសា ទី២ឈ្មោះថាហើយនៅមានឈ្មួញជាច្រើននាក់ផ្សេងទៀតដែលគេមិនបានស្គាល់ឈ្មោះ ក្រុមឈ្មួញទាំងអស់ខាងលើត្រូវបានគេដឹងថាសុទ្ធតែជាឈ្មួញរកស៊ីបទល្មើសព្រៃឈើជាអាជីពបានយករថយន្តរបស់កងទ័ពអង្គភាពរបស់ខ្លួនធ្វើជាមធ្យោបាយដឹកជញ្ជូនឈើជាច្រើនឆ្នាំ កន្លងមកហើយ។
តាមប្រភពពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី១៤នេះ បានឱ្យដឹងថាការដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេងក្រោមរូបភាពរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩គឺគេបានទូរស័ព្ទសុំដោយប្រាប់ថាយកទៅធ្វើនេះធ្វើនោះនៅក្នុងអង្គភាពជារៀងរហូតមិនចេះចប់មិនចេះហើយក្លាយទៅជាទំលាប់ទៅហើយរហូតដល់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើរត់មកប្រើប្រាស់រូបភាពខាងលើនេះទាំងអស់។
បើតាមការឱ្យដឹងពីក្រុមឈ្មួញមកវិញថាការប្រើប្រាស់រូបភាពខាងលើជាមធ្យោបាយគឺមានការយោគយល់ច្រើនពីបណ្តាសមត្ថកិច្ចនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលប្រចាំការតាមបណ្តាស្រុកនិងខេត្តនីមួយៗដោយក្រុមឈ្មួញបានបន្តថារាល់ស្ថាប័នមានសមត្ថកិច្ចដែលប្រចាំការនៅតាមគោលដៅនីមួយៗមិនហ៊ានបង្ក្រាបនិងឃាត់រថយន្តទុកយូរបានឡើយយ៉ាងហោចណាស់គឺសុំលុយចាយតែប៉ុណ្ណោះព្រោះជារថយន្តរបស់អង្គភាពកងទ័ពដែលដាក់ប្រចាំការតាមគោលដៅនៅតាមខ្សែរបន្ទាត់ព្រំដែនសំរាប់តម្រូវការដ៏ចាំបាច់របស់កងទ័ពគ្រប់២៤ម៉ោង។
ចំពោះសកម្មភាពនៃរូបភាពខាងលើត្រូវបានគេវាយតម្លៃថាបានក្លាយទៅជាទម្លាប់ទៅហើយមិនអាចលុបបំបាត់បានហើយសកម្មភាពទាំងអស់នេះដែរបើមិនមានការឯកភាពពីមេបញ្ជាការទទួលបន្ទុកមើលការខុសត្រូវលើរថយន្តដឹកជញ្ជូនរបស់អង្គភាពប្រចាំទិសទី២សមរភូមិមុខនិងមិនមានការឯកភាពពីមេបញ្ជាការកងពលដឹកជញ្ជូនលេខ៩៩ទេនោះគឺមន្ត្រីក្រោមឱវាទមិនអាចយករថយន្តអង្គភាពទៅធ្វើអាជីវកម្មសំរាប់ផលប្រយោជន៏បុគ្គល បែបអនាធិបតេយ្យជាច្រើនឆ្នាំ។ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចស្វែងរកការទំនាក់ទំនងទៅមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ដើម្បីបកស្រាយបំភ្លឺបានទេ៕



































