​ពលរដ្ឋ​ក្របួច​បាន​ចោរ​កាច់​សោករ​ម៉ូត​បញ្ជូន​ឲ្យ​សមត្ថកិច្ច​

0

​ជនសង្ស័យ​កាច់​សោក​.​ម៉ូតូ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព័​ទ្ឋ​ស្ទាក់​ចាប់បាន ខណៈដែល​កាច់​សោក​.​ម៉ូតូ​គេ​ជិះ​ចេញ​បាន​៥​ម៉ែត្រ​។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​សួនច្បារ​មាត់ទន្លេ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។c2
​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ហឿន ប៊ុនធឿន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ចំណែក​ភាគី​ម្ចាស់​ម៉ូតូ​ឈ្មោះ ម៉ៅ សុភា ភេទ​ប្រុស អាយុ​២១ ជា​និស្សិត រស់នៅក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។c1
​តាម​ការអះអាង​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ១​សេ​អឺ ៦៦៧៣ ឌុប​ម្តាយ​ទៅ​ហាត់ប្រាណ​នៅ​មាត់ទន្លេ ក្រុង តាខ្មៅ ខណៈដែល​កំពុងតែ​ហាត់ប្រាណ​បាន​មួយសន្ទុះ ស្រាប់តែ​ទូរស័ព្ទ​របស់ខ្លួន​ដែល​ភ្ជាប់ ប្រ​ព័​ន្ឋ​ជី​ភី​អេស រោ​ទ៌​ឡើង​ក្រឡេក​មើលទៅ​ម៉ូតូ ក៏​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​របស់ខ្លួន​ចេញ​ក៏​ស្រែក​ឆោឡោ​ថា​ចោៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​ចោល រត់​ចូលទៅ​ពួន​ក្នុង វិទ្យាល័យ​ហ៊ុនសែន​សេរីភាព រួច​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញតាម ព័​ទ្ឋ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​។c3
​ក្រោយពី​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​ដូច​ការអះអាង របស់​ម្ចាស់​នោះ​មែន​។ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ក៏​សាង​សំណុំរឿង និង​វត្ថុ​តាម​រួមមាន សោរ​អក្សរ​តេ​មួយ​សម្រាប់ បញ្ជូនទៅ​តុលាការ ចំណែក​ម៉ូតូ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​៕