​ចោរ​ប្រដាប់អាវុធ​ប្លន់​ទូរ​លក់​មាស​២​កន្លែង​ក្នុង​ផ្សារ​ថ្មី​អន្លង់វែង បាញ់​របួសធ្ងន់​ចំនួន ៣​នាក់​

0

​ក្រុមចោរ ៦​នាក់ ប្រដាប់​ដោយ​អាវុធ​កាំភ្លើង​AK ចំនួន​២​ដើម និង​កាំភ្លើងខ្លី​១​ដើម ចូល​ប្លន់​អាជីវករ​លក់​មាស​ផ្លាក​ទីន ក្នុង​ផ្សារ​ថ្មី​អន្លង់វែង ស្រុក​អន្លង់វែង បាន​បាញ់រះ​ជាច្រើន​គ្រាប់​បណ្តាលឱ្យ​របួស​ធ្ងន់​ចំនួន​៣​នាក់ ហើយ​ក្រុមចោរ​ប្រដាប់អាវុធ​រត់គេចខ្លួន​បាត់ស្រមោល ហេតុការណ៍​នោះ​កើតឡើង វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៥ ម្សិលមិញ​។​

v1
​ករណី​ចោរប្លន់​ប្រដាប់អាវុធ​ចូល​ប្លន់​ទូរ​លក់​មាស​អាជីវករ នៅ​កណ្តាល​ផ្សារ​ថ្មី​អន្លង់វែង ដែល​បាន​បាញ់រះ​ជាច្រើន​គ្រាប់ បណ្តាលឱ្យ​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​កើតហេតុ​រងរបួស​ធ្ងន់​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​v5

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ក្រុមចោរ​បាញ់​មានឈ្មោះ ឡាន គឹមស៊ាន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​ឆ្អឹងជំនី ទី​២.​ឈ្មោះ ហាក់ ហ៊ី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ត្រូវ​គ្រាប់​ចំ​ភ្លៅ​ស្តាំ និង​ទី​៣​ឈ្មោះ រុន សុភាព ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ត្រូវ​គ្រាប់​ចំ​ប្រអប់ជើង​ស្តាំ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​ភ្លាមៗ​ផងដែរ​។​v3

​លោក​ងួន ធា​រឹទ្ធិ បន្តថា បន្ទាប់ពី​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​រួច បាន​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​ព្រៃ​បាត់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក រួម​នឹង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៤១ កំពុង​តាម​ប្រមាញ់​មុខសញ្ញា​ក្រុមចោរ​ទាំងនោះ ។​
​បើតាម​ឱ្យដឹងពី​ម្ចាស់​ទូរ​មាស​ឈ្មោះ ណា​រី ត្រូវ​ក្រុមចោរប្លន់​យក​អស់​ជាង ៥០​តំឡឹង​មាស ចំណែកឯ​ទូរ​លក់​មាស ២​កន្លែង​ទៀត អស់​តែ​តិចតួច​ប៉ុណ្ណោះ​។​v2 v4