ប៉ូលិសរដ្ឋតិចសាស់អាមេរិកបាន ប្រកាសឱ្យដឹងថា យ៉ាងហោចណាស់ក៏ មានមនុស្ស១០នាក់ស្លាប់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ខណៈដែលរថយន្ដ ក្រុងដឹកអ្នកទោសក្នុងរដ្ឋតិចសាស់រេចង្កូត ធ្លាក់ចេញពីផ្លូវសំដៅទៅបុករថភ្លើងដឹក ទំនិញ ដែលកំពុងតែបើកបរក្នុងល្បឿន លឿន ។
ក្រុមជួយសង្គ្រោះបានទៅដល់កន្លែង កើតហេតុភ្លាមៗស្ថិតនៅស្រុក Penwell ភាគខាងលិចរដ្ឋតិចសាស់ ចម្ងាយពីទី ក្រុង Odessa ២០គីឡូម៉ែត្រនៅភាគ និរតី ។ ប៉ូលិសបានបញ្ជាក់
ឱ្យដឹងថា រថយន្ដក្រុងដឹកអ្នកទោស១២នាក់ និង ឆ្មាំគុក៣នាក់ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ El-Paso ក៏ស្រាប់តែបាត់បង់ការគ្រប់គ្រង ចង្កូត ដោយសារតែផ្លូវគ្របដណ្ដប់ដោយ ព្រិលទើបបណ្ដាលឱ្យធ្លាក់ទៅបុករថភ្លើង កំពុងបើកបរក្នុងល្បឿនលឿនបែបនេះ។
ប៉ូលិសរដ្ឋតិចសាស់បានបញ្ជាក់ថា អ្នកទោស៨នាក់ស្លាប់ និងឆ្មាំគុក២នាក់ ក្នុងគ្រោះថ្នាក់ខាងលើ ។
អ្នកនាំពាក្យមន្ទីរពេទ្យនៅទីក្រុង Odessa បានឱ្យដឹងថា អ្នករងរបួសទាំង ៤នាក់ ស្ថិតក្នុងសភាពធ្ងន់សង្គ្រោះបន្ទាន់ ក្នុងនោះមានមនុស្សម្នាក់ធ្លាក់ក្នុងស្ថាន ភាពអាក្រក់បំផុតពិបាកក្នុងការជួយ សង្គ្រោះ ។
លោក Tan Parker តំណាងរាស្ដ្ររដ្ឋ តិចសាស់បានឱ្យដឹងថា សភារដ្ឋនេះបាន ចំណាយពេល១នាទីគោរពវិញ្ញាណក្ខន្ធជន រងគ្រោះស្លាប់ដោយគ្រោះថ្នាក់ខាងលើ ។ ប្រមុខដឹកនាំរដ្ឋតិចសាស់ក៏បានរំលែក ទុកដល់គ្រួសារជនរងគ្រោះផងដែរ 9