ក្រុមភេរវករអាល់កៃដានៅក្នុង ប្រទេសយេមែនបានទទួលស្គាល់ការ វាយប្រហារទៅលើទីស្នាក់ការកាសែត Charlie Hebdoដោយសារតែកាសែត នេះបានប៉ះពាល់ដល់ព្រះអាទិទេពរបស់ ពួកគេ ។
សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយ ថា នេះជាលើកទីមួយហើយដែលក្រុម អាល់កៃដាប្រកាសចេញមុខទទួលស្គាល់ ថាជាសកម្មភាពវាយប្រហាររបស់ក្រុម ខ្លួននៅទីក្រុងប៉ារីសដែលរៀបចំឡើង ដោយពីរនាក់បងប្អូន Cheriff និង Kouachi ជនជាតិបារាំងដើមកំណើត អាល់ហ្សេរី ។
មេដឹកនាំភេរវកម្មប្រចាំនៅប្រទេស យេមែន លោកNasser bin Ali al Ansi បានប្រកាសនៅក្នុងឃ្លីបវីដេអូផ្សព្វផ្សាយ តាមប្រព័ន្ធយូថូបថា “យើងទទួលខុស ត្រូវពីការវាយប្រហារនៅទីក្រុងប៉ារីស ដើម្បីសងសឹកជំនួសព្រះអាឡាស៍” ។
លោកបន្ដទៀតថា អ្នកដែលរៀបចំ គម្រោងសម្រាប់វាយប្រហារខាងលើជា ប្រមុខដឹកនាំអាល់កៃដានៅយេមែន បានចំណាយប្រាក់ជាច្រើនសម្រាប់ការ វាយប្រហារទាំងនោះ ។ ការវាយប្រហារ ធ្វើឡើងតាមការបញ្ជារបស់មេដឹកនាំ អាល់កៃដា ត្រូវតែវាយប្រហារប្រទេស លោកខាងលិចទៅតាមលទ្ធភាពដែល អាចធ្វើទៅបាន ។
ក្រុមអាល់កៃដាក៏បានលើកឡើងពី ការដង្ហែក្បួនព្យុហយាត្រាប្រឆាំងក្រុម ភេរវកម្មរបស់មេដឹកនាំលោកខាងលិច នៅទីក្រុងប៉ារីស ទាំងនោះបានបញ្ជាក់ យ៉ាងច្បាស់ថា លោកខាងលិចកំពុងធ្លាក់ ក្នុងសភាពចលាចលតាមរយៈសកម្ម ភាពដង្ហែក្បួនធ្វើព្យុយាត្រានោះ ។ មាន តែមនុស្សភ័យខ្លាចប៉ុណ្ណោះទើបកៀកដៃ គ្នាដើរបែបនេះ ។
សកម្មភាពវាយប្រហារនៅក្នុង ប្រទេសបារាំងពិតជាបានបង្កការព្រួយ បារម្ភដល់ប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ខណៈដែលពលរដ្ឋរបស់ខ្លួនជាច្រើនបាន ទៅចូលរួមជាមួយក្រុមភេរវកម្មអាល់ កៃដា និងក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ មេ ដឹកនាំក្រុមភេរវកម្មតែងតែប្រើប្រាស់ ពលរដ្ឋរស់នៅក្នុងប្រទេសនោះផ្ទាល់ សម្រាប់សកម្មភាពវាយប្រហារ 9