​ប្រជាពលរដ្ឋ​រិៈ​គន់​ថា​មាន​គំនរ​សំរាម​ស្អុយ​មុខ​សាលាឃុំ​ពន្លៃ តែ​អាជ្ញាធរ​ឃុំ ថា​មកពី​ប្រជាពលរដ្ឋ​លួច​ដឹកយក​មកចាក់​ចោល​ទីនេះ​មិន​ព្រម​ទទួលយក​សេវា​ថ្លៃ​ប្រមូល​សំរាម​

0


​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​បានធ្វើការ​រិៈ​គន់​ដល់​អាជ្ញាធរ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌​ថា បាន​បណ្តោយ​អោយគេ យក​សំរាម​មក​ចាក់ចោល​នៅក្បែរ​សាលាឃុំ បណ្តាលអោយមាន​ខ្លឹ​ន​ស្អុយ អា​សោច​ប៉ះពាល់​ដល់​សុខមាលភាព និង​ក៏​ធ្វើអោយប៉ះពាល់​ដល់​បរិ​ដ្ឋា​ន សោ​ភ​ណ្ឌ័​ភាព វិស័យ​ទេសចរ​ណ៏​ក្នុងស្រុក​ផងដែរ​។IMG-20150112-WA0002
​សំរាម​ទាំងនោះ​ត្រូវ​បានឃើញ​នៅ​ពី​ជំ​ហៀ​ង​ប​ញ្ឆឹ​ត​ពីមុខ​សាលាឃុំ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៥០​ម៉ែត្រ​តែប៉ុណ្ណោះ តែ​ខែ​នេះ​ជា​រដូវប្រាំង​គ្រាន់​តែមាន​ខ្លិនស្អុយ ទុកអោយ​មន្ត្រី​ធ្វើការ​នៅ​សាលាឃុំ​និង​អ្នករស់នៅ​ជិត​នឹង​ស្រង់​ជា​រៀងរាល់ថ្ងៃ បើ​ចំ​ខែវស្សា​វិញ​មាន​ទាំង​ដង្កូវ​ចេញពី​គំនរ​សំរាម​នោះ​ទៀតផង ។IMG-20150112-WA0000
​ ​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ឡឹ​ក គឹម​ឡាយ មេឃុំ​ពន្លៃ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ ២០១៥ នេះ​ថា​៖​សាលាឃុំ បាន​ចាត់វិធានការ​ណ៏​៣​ដង​ហើយ ដោយបាន​ដាក់​ស្លាក​សញ្ញា​ហាម​ចាក់សំរាម​ទៀតផង តែ​ប្រជាពលរដ្ឋ​ទាំងនោះ​នាំគ្នា​លួច​ដកចេញ​អស់​។​កន្លង​មកជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ​ពន្លៃ​អាជ្ញាធរ​បាន​សម្របសម្រួល​អោយមាន​ការបង់​សេវារ​ប្រមូល​សម្រាម​ដូច​អ្នក​ម៉ៅ​ភាស៊ី​ក្នុង​ផ្សា​រដែរ តែ​មិន​ទទួល​ល​ទ្ឋ​ផល​ឡើយ ដោយ​ខ្លះ​ហ៊ាន​អោយតែ​៣​ទៅ​៥​ពាន់​រៀល​ក្នុង​មួយ​ផ្ទះ​សម្រាប់​១​ខែ​ហេតុ​IMG-20150111-WA0004
​នេះហើយ អ្នក​ដែល​ចង់​ទទួល​ម៉ៅការ​ប្រមូល​សំរាម មិនអាច​ទទួលយកបាន​ឡើយ​។ ពួកគាត់​ជា​ប្រជាពលរដ្ឋ​សុខចិត្ត​ជួល​ម៉ូតូឌុប​យក​សម្រាម​ទៅ​ចោល​មួយ​ជើង​ក៏​ថ្លៃ​១​ពាន់​រៀល​ដែរ ១​ខែ​ត្រូវអស់​៣​ម៉ឺន​ដែរ តែ​ពេល​សុំ​បង្កើត​សេ​វ៉ា​សាធារណៈ ពួកគាត់​ហ៊ានថ្លៃ​តែ​៣​ទៅ​៥​ពាន់​រៀល​ក្នុង​១​ខែ​ទៅវិញ​។
​ ​លោក​មេឃុំ​បាន​បន្តថាៈ ប្រជាពលរដ្ឋ​ទាំងនោះ​ពេលយប់​ស្ងាត់​លួច​ដឹក​សម្រាម​១​ឬ​២​ស្បោង​យក​​មក​ទម្លាក់​នៅ​កន្លែង​ក្បែរ​សា​សា​ឃុំ​នេះ​។​ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​១២​ខែមករា នេះ​តទៅ​លោក​បានអោយ​គេ​ប្រ​មូ​
​ល​សំរាម​ទាំងនោះ​ដុត​កំទេចចោល​រួច​នឹង​ចាត់វិធានការ​ណ៏​លួច​ចាំ​ឃ្លាំមើល និង​ឃ្លាំ​ចាប់​ជនខិលខូច​ទាំងនោះ​ដែល​តែងតែ​លួច​ដឹក​សំរាម​យកមក​ចោល​នៅ​កន្លែង​នេះ​ពេលយប់ អោយខាងតែបាន​ដើម្បី​ធ្វើការ​ព្រមាន​អប់រំ និង​បើ​មិន​រាងចាល​នឹង​ឈានដល់​ការផាកពិន័យ​ទៀតផង ។

IMG-20150111-WA0003
​ ​លោក​មេឃុំ​បានបញ្ជាក់​បន្ថែមថាៈ សំរាម​ដែល​បាន​លួច​យកមក​ចាក់​នៅទីនេះ គឺមាន​ដល់​របង​
​វត្ត​ទៀតផង គឺ​ប្រជាពលរដ្ឋ​ទាំងនោះ​មិនមែន​អ្នកម៉ៅការ​ភាស៊ី​ផ្សា​ពន្លៃ​ដឹកយក​មកចាក់​ទីនេះ​ឡើយ ព្រោះ​អ្នកម៉ៅការ​ដឹក​សំរាម​គេ​មាន​ទីតាំង​រណ្តៅ​ដី​សំរាប់​ចាក់សំរាម​ត្រឹមត្រូវ​របស់គេ​៕ សន្យា​