ខេត្តប៉ៃលិន ៖ ស្ត្រីជាប្រពន្ធ បានស្លាប់នៅនឹងកន្លែង និងបុរសជាប្តីរងរបួសធ្ងន់ត្រូវបានសម ត្ថកិច្ចនគរបាលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសាររថយន្តយីឌុបបុកយ៉ាង ពេញទំហឹង ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវ ក្នុងសភាពលឿនដូចគ្នា នៅផ្លូវបំបែកជាបួន ។ បន្ទាប់ពីបុករួ ចរថយន្តមិនបានឈប់ទេ ក៏បន្តដំណើរបើករត់ឆ្ពោះទៅខេត្តបាត់ដំបង តែដល់ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំងាយពីចំណុចកើតហេតុ ប្រហែល១៥គីឡូម៉ែត្រ ហើយរថយន្តហូរប្រេងម៉ាស៊ីនខ្លាំង ទើបម្ចាស់ចុះមើល ត្រូវសមត្ថកិច្ចឃាត់រថយន្ត ។ 
ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ នៅសល់តែព្រូប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នេះ នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ 
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ជាប្តី មានឈ្មោះ អួច ហ៊ត អាយុ៤៧ឆ្នាំ រងរបួ សធ្ងន់ បើកបរម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1J-6421 រងការខូចខាតទាំង ស្រុង ចំណែកប្រពន្ធមានឈ្មោះ ខាន់ នី អាយុ៤៣ឆ្នាំ រងរបួសដាច់ជើងឆ្វេង បាក់ក.និងបែកក្បាល ស្លាប់នៅនឹងកន្លែង មានកូន៣នាក់ ប្រុស១ ស្រី២ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិ ន មានស្រុកកំណើតរស់នៅឃុំអន្លង់វិល ស្រុកបវេល ខេត្តបាត់ដំបង ។
ចំណែករថយន្តម៉ាកហ្វ៊ុយសូ ពណ៌ស្លាទុំ ទ្រុងពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A- 0874 រងការខូចខាតខាងមុខផ្នែកខាងស្តាំ និងបែកម៉ាស៊ីនហូរប្រេងទៅមុខមិនរួច ដោយអ្នកបើកបរ ក្រោយពីសមត្ថកិច្ចធ្វើការដេញតាមក៏គេចខ្លួនដោយសុវត្ថិភាព ។ ចំណែកព្រូរថយន្តត្រូវបានសមត្ថកិច្ចហៅមកសាកសួរ មានឈ្មោះ ប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ។ រថយន្តនេះត្រូវបានគេស្គាល់ថា ជារបស់ក្រុមហ៊ុនដឹកផ្លែស្វាយ មានឈ្មោះ ងី ហេង រស់នៅក្នុងទឹកដីថៃក្បែរផ្សារព្រំ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញម៉ូតូសង់កូរ៉េខាងលើបើកបរក្នុងទិសដៅពីលិ ចទៅកើត ក្នុងគោលបំណងទៅចម្ការ លុះដល់ផ្លូវបែកជាបួនកន្លែងកើតហេតុ ស្រាប់តែម៉ូតូឆ្លងផ្លូវ ក៏វាក់ជាមួយនឹងរថយន្តហ្វ៊ុយសូ មានទិសដៅពីជើងទៅត្បូង ក៏បុកចំពីចំហៀងពេញទំហឹង បណ្តា លឱ្យអូសម៉ូតូប្រហែល៥ម៉ែត្រ និងកិនស្ត្រីជាប្រពន្ធដាច់ជើង បែកក្បាល ស្លាប់នៅនឹងកន្លែង ។ ចំណែកបុរសជាប្តីខ្ទាតចេញទៅចិញ្ចើមផ្លូវប្រហែ លជា២០ម៉ែត្រ រងរបួសធ្ងន់ត្រូវសមត្ថកិច្ចដឹកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែម្តង ។
បច្ចុប្បន្នម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចអូសយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តដើម្បី រង់ចាំសាច់ញាតិចូលមកដោះស្រាយជាមួយនឹងភាគីរថយន្តនាពេលក្រោយ ។ ចំណែកឯសពស្ត្រី ត្រូវសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕



































