​ក​រថយន្ត​ដើរ​គាស់​ផ្ទះ​នៅ​ស្រុក​សង្កែ​តាម​ចាប់បាន​នៅ​ស្រុក​ថ្មគោល​

0

> បាត់ដំបង​: មុខសញ្ញា​ចំនួន​3​នាក់​និង​រថយន្ត​មួយគ្រឿង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​បាន​នា​ថ្ងៃទី​15-1-15 វេលា​ម៉ោង​12,30 នាទី​ត្រង់ចំនុច​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្តបាត់ដំបង បន្ទាប់ពី​ក្រុម​នេះ​ដើរ​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​ផ្ទះ​ប្រជាពលរដ្ឋ និង​លួច​របស់របរ​នៅក្នុង​ភូមិ​អន្លង់​វិល និង​ភូមិ​រកា ក្នុង​ទឹកដី​ស្រុក​សង្កែ​រួចមក​. ។​image

យោងតាម​ប្រភព​មួយចំនួន​ដែល​រស់នៅក្នុង​ស្រុក​សង្កែ​បាន​និយាយថា មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ដែល​ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ​ប្រើប្រាស់​រថយន្ត​លួច​ចូលទៅ​គាស់​ជញ្ជាំង និង​បង្អួច​ដោយបាន​ប្រមូល​លុយកាក់ និង​សំភារ​:​ផ្សេងៗ​ហើយ​បើក​គេច​ចេញទៅ​បាត់​កាលពី​ចន្លោះ​ម៉ោង​8​ព្រឹក​ដល់​ម៉ោង​11​ថ្ងៃត្រង់​នា​ព្រឹក​ថ្ងៃទី​15-1-15 ដោយ​ផ្ទះ​ទីមួយ​មានឈ្មោះ សូ សុ​ី​ន ភេទ​ប្រុស​អាយុ​37​ឆ្នាំ រស់នៅ​ភូមិ ឃុំ​អន្លង់​វិល មានមុខ​របរ​លក់​ទូរស័ព្ទ​ដោយមាន​ការបាត់បង់​ដូចជា ទូរស័ព្ទដៃ​image (2)
> ចំនួន​70​គ្រឿង និង​ព្រះ​បដិមាករ​មាន​តូច​មាន​ធំ​ដែល​ធ្វើ​អំពី​លោហ​:​និង​ខ្លឹមឈើ​គ្រប់មុខ​ចំនួន​150​អង្គ និង​ទី​ពីរ​មានឈ្មោះ សឿន សុភា​ត់ ភេទ​ស្រី អាយុ​47​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​រកា ស្រុក​សង្កែ​ដូចគ្នា​ដោយបាន​បាត់បង់​នូវ​លុយ​ខ្មែរ​ចំនួន​មួយ​លាន​ប៉ែតសិប​មុ​ឺ​ន​រៀល ។​
> ក្រោយពី​ធ្វើ​សកម្មភាព​រួច​និង​នៅពេល​ចេញដំណើរ​គឺ​ត្រូវបាន​ប្រភព​មួយចំនួន​បាន​ស្គាល់​
> ម៉ាក​រថយន្ត​ទើប​ម្ចាស់ផ្ទះ​ទាំងពីរ​បាន​រាយ​ការ​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្តរាគមន៍ ។ នៅពេល​នោះដែរ​កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ព្រមទាំង​បាន​បញ្ជូន​ព័ត៌មាន​ទៅតាម​បណ្តា​ស្រុក​មួយចំនួន​ដែល​នៅ​ជិតខាង​ដើម្បី​ឃាត់​រថយន្ត​ម៉ាក​បា​ឡែ​ន​ព៌​ណ​ទឹកប្រាក់​ហើយ​សុំ​ធ្វើការ​ត្រួតពិនិត្យ​។​

លុះ​នៅ​ម៉ោង​12,30​នាទី​ថ្ងៃត្រង់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​ថ្មគោល​បាន​ប្រទះឃើញ​រថយន្ត​ដូច​ភិនភាគ​ខាងលើ​ដែល​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ខេត្តបន្ទាយមានជ័យ​ក៏បាន​ដាក់​កំលាំង​ស្ទាក់​ឃាត់​ដើម្បី​ត្រួតពិនិត្យ​ក៏បាន​ឃើញ​មាន​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ដូច​សេចក្តី​រាយ​ការ​ខាងលើ​ក៏បាន​សុំ​គោល​ការឃាត់​ទាំង​មនុស្ស​ចំនួន​3​នាក់​យកទៅ​សាកសួរ​តែម្តង ។​image (1)

ជន​ទាំងនោះ​មានឈ្មោះ 1​អៀ​ស សុវណ្ណារិទ្ធ ភេទ​ប្រុស ជា​មេក្លោង 2​តឹក សា​រេ​ន ភេទ​ប្រុស អាយុ​29​ឆ្នាំ និង​3 យ៉ា លី ភេទ​ប្រុស អាយុ​21​ឆ្នាំ ដោយ​សមត្ថកិច្ច​បានរ​ក​ឃើញ​មាន​ទូរស័ព្ទដៃ​ជាច្រើន​គ្រឿង ព្រះ​បដិមាករ លុយ និង​គ្រឿង​អ​ល័​ង្កា​មួយចំនួន​ថែមទៀត ព្រមទាំង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត ចំណែក​ព័ត៌មាន​លំអិត​យើង​មិនទាន់​បានទទួល​នៅឡើយ​ទេ​. ។​