កំពង់ធំ=បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តRX300 បើកបញ្ចាស់ទិសគ្នាខណះពេលដែលជនរងគ្រោះកំពុងជិះម៉ូតូឆ្លងផ្លូវមកដល់ចំនុចកើតហេតុជួនពេលដែលរថយន្ដនោះស្ថិតក្នុងល្បឿនលឿនផងក៏ជ្រុលចង្កូត
ទៅបុកម៉ូតូសង់ពេញទំហឹង ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅម៉ោង០៧និង៣៥នាទីយប់ ថ្ងៃទី១៥ខែមករាឆ្នាំ២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ១៦៩, ១៧០ស្ថិតក្នុង ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តRX300 ១គ្រឿងពណ៍ស្ក អត់ស្លាកលេខ ឯម៉ូតូសង់ពណ៍ខ្មៅពាក់ផ្លាក់លេខ ក្រចេះ1A0270 បានធ្វើដំណើរពីជើងទៅត្បូងលុះពេលទៅចំណុចកើតហេតុរថយន្តនេះជ្រុលសង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ចាស់ទិសគ្នាពេញទំហឹងបណ្តាឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
ប្រភពបន្ថែមពីសាច់ញាតិបងប្អូនបានអោយដឹងថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ខៀវតុង ភេទប្រុសអាយុ៥១ឆ្នាំមានប្រពន្ធឈ្មោះឈុន ឆូយ អាយុ៤៩ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ មុនពេលកើតហេតុគាត់បានពិសារបាយរួចហើយក៏ចេញទៅទិញបារីជក់ តែប្រពន្ធបានហាមមិនអោយទៅព្រោះយប់ហើយតែគាត់បានប្រាប់ថាទៅ១ភ្លេត ឯប្រពន្ធកំពុងតែកោសខ្យល់។
ចំណែករថយន្ដត្រូវបានសមត្ថកិច្ចបញ្ចូនទៅរក្សាទុកនៅទីស្នាក់ការនគរបាលស្រុកកំពង់ស្វាយ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ឯម៉ូតូត្រូវសាច់ញាតិយកទៅរក្សាទុកនិងសាកសពប្រពន្ធព្រមទាំងក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនា៕ប៊ុនរិទ្ធី





































