ប្រជាពលរដ្ឋ​ចាប់បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ បាន​ផ្លោះ​របង​ផ្ទះ​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ​

0

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច ដោយសារតែ​ពួកគេ​បាន​ផ្លោះ​ចូលក្នុង​របស់​ផ្ទះ​បំណង​ចូលទៅ​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវបាន​គេ​ប្រទះឃើញ​និង​ស្រែក​ឆោ​រ​ឡោ​ឡើង​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ នៅ​ខាងក្រោយ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ទី​២៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ។ 4
យោងតាម​សម្តី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការន៍​ខាងលើនេះ​បានឱ្យដឹងថា រូបគេ​រួម​ជាមួយនឹង​មិត្ត​ភក្ត្រ​បាន​អង្គុយលេង​នៅខាងមុខ​ផ្ទះ ភ្លាមៗ​នោះ​ស្រាប់តែ​បានឃើញ​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព ផ្លោះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ដោយមាន​ការសង្ស័យ​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ឡើង បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ និង​ដេញ​ឃាត់ខ្លួន​បាន​ម្នាក់​ហើយ​ប្រគល់​ទៅឱ្យ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ ។ 3
សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ឃាត់​បាន​នោះ​មានឈ្មោះ ជិន យ៉ា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មានមុខ​របរ​និង​កន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ ។ សមត្ថកិច្ច​បន្តថា ជនសង្ស័យ​ម្នាកនេះ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា​ជាប់​ពាក់​ព័​ន្ឋ​នឹង​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​នោះឡើយ​ទេ គឺ​យកទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក រង់ចាំ​សាកសួរ​បន្ត​នាពេល​ក្រោយ ព្រោះថា​មិនមាន​វត្ថុតាង​អ្វី​នៅជាប់​នឹង​ខ្លួន​ជនសង្ស័យ​នោះទេ ៕ 2