បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ ដោយសារតែរូបគេបានជិះម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ រួចក៏ជ្រុលទៅបុក ម៉ូតូគេពីក្រោយ បណ្តាលឱ្យរងការខូច ខាតទាំងសងខាង នៅចំណុចខាងលិចនឹងវិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ យុវជន២នាក់ ជិះម៉ូតូស្មាសពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំ1CO-8088 ជិះតាមបណ្តោយផ្លូវនរោត្តមទិសដោពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាស្កុបពីពណ៍ផ្កាឈូកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1V-8891 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិចកេលនឹងវិមានឯករាជ្យ ទាំងស្រវឹងស្រាជោគជាំផងនោះ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅម៉ូតូ គេពីក្រោយបណ្តាលឱ្យដួលនឹងកណ្តាលថ្នល់ រងការខូចខាតទាំងសងខាង ចំណែកជនបង្កបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទោសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលកើតហេតុម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកជាបណ្តោះអា សន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយនៅពេលក្រោយ ដោយសារតែជនបង្ករងរបួសធ្ងន់ត្រូវទៅព្យាបាលនៅមន្ទីរ ៕ 




































