បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាម ខណៈដែលរួបគេជិះម៉ូតូលឿនជ្រុលបុករថយន្តតូរីស ពេលកំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង២៣និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខក្រុមហ៊ុន រស្មីម្មាងលិលា តាមបណ្តោយផ្លូវហស័ន្ធរុស្ស៊ី ស្ថិតក្នុងកាកាប ខណ្ឌពោធិ៍សែនជ័យ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យ
ដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតូរីស ពណ៌លឿង គ្នាស្លាកលេខ បានបើកឆ្លងផ្លូវខណៈមកដល់ចំណុចពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AZ-4975 ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិចក្នុងល្បឿនលឿនបានជ្រុលបុករថយន្តពីជំហៀង ពេញទំហឹងបណ្តាលឲ្យខ្ទប់និងរថយន្តរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូនិងរថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែក រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ។គូបញ្ជាក់ផងដែរថា បន្ទាបពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ៕ 




































