យុវជន៣នាក់បានជិះម៉ូតូសេ១២៥មួយគ្រឿង ក្នុងល្បឿនលឿននិងបញ្ជ្រាស់ផ្លូវបាន ជ្រុល បុករថយន្តឡិចស៊ីសRX300 ចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់និងស្រាលម្នាក់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅចំខាងលិចស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ន្ទរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសាក្សីនៅកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2M-2979 បើកបរជនជាតិកូរ៉េធ្វើដំណើរតាមបណ្តោយផ្លូវ
សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-2732 បើបបរដោយបុរសជាជនជាតិកូរ៉េ ៤នាក់ ធ្វើដំណើរបញ្ជ្រាសហើយត្រូវបានជ្រុលបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យនាក់ជិះម៉ូតូរងរបួសធ្ងន់២នាក់និងម្នាក់ទៀតបានរងរបួសស្រាល ហើយបានរត់គេចខ្លូនបាត់ស្រមោលដោយមិនដឹកថា គេមានជាប់ពាក់ព័នរឿងធ្វីនោះទេ។
ក្រោយពេលកើហេតុជនរងគ្រោះត្រូវបានរថយន្តដឹងគ្រោះមន្ទីរពេទ្យភ្លាមៗចំណែក ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាលល័យចរចរណ៍ ជើងគោកដើម្បីរងចាំដោះស្រាប់នៅពេលក្រោយ៕


































