បទល្មើស​ជលផល​នៅ​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​៦០៧​ករណី​

0

​កំពង់ធំ​=​ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​ជាប់​និង​បឹង​ទន្លេសាប​មាន​ទំហំ​ធំជាងគេ ចំណែក​បទល្មើស​ផ្សេងៗ​ក៏សឹងមាន​ច្រើនជាង​ខេត្ត​ផ្សេងៗ​ផងដែរ ប៉ុន្តែ​ការងារ​ដែល​មន្ដ្រី​ជំនាញ​បាន​អនុវត្តន៍​មាន ការងារ​អាជីវកម្ម​នេសាទ ,​កិច្ចការ​រដ្ន​បាល​,​ការងារ​វារីវប្បកម្ម​,​ការកែច្នៃ​ផ​លលិត​ផល​ជលផល​,​ការងារ​ការពារ​ធន​ធាន​ជលផល (​បង្ក្រាប​បទល្មើស​)​និង​ការងារ​គួបផ្សំ​ផ្សេងៗ​ទៀត​។​Image17
​លោក​ប៉ែន វណ្ណ​រិ​ទ្ធ​នាយ​ខ័​ណ្ឌ​រដ្ន​បាល​ជលផល​ខេត្តកំពង់ធំ បានធ្វើ​របាយ​ការ​សង្ខេប​ពាក់ព័ន្ធ​ទៅ​និង​ការងារ​ជលផល​ដែល​មន្ដ្រី​ជំនាញ​បាន​អនុវត្តន៍​ក្នុង​ឆ្នាំ​២០១៤ ជារួម​មាន ១* ការងារ​អាជីវកម្ម​នេសាទ ចាប់បាន​សរុប​៤០០០០​តោន ក្នុងនោះ​មាន​= នេសាទ​គ្រួសារ​ក្នុង​ដែន​នេសាទ ២៧៧០០​តោន , នេសាទ​គ្រួសារ​តាម​វាលស្រែ ១២៣០០​តោន ២* ការងារ​វារីវប្បកម្ម​មាន ចិញ្ចឹម​ត្រី​សាច់​បាន ៣២០០​តោន ,​ចិញ្ចឹម​អន្ទង់​០១​តោន​, ចិញ្ចឹម កង្កែប​០២​តោន​,​ចិញ្ចឹម គ​ន្ធា​យ ២០០០០​ក្បាល ,​ចិញ្ចឹម​ក្រពើ​២១៦៦៥​ក្បាល ,​កសិដ្ឋាន​ផលិត​កូន​ត្រី​០៤​កន្លែង ផលិត​កូន​ត្រី​បាន​៦៧០០០០​កូន គ្រួសារ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​៣៣៨​ស្រះ គ្រួសារ​ចិញ្ចឹម​ត្រី​ក្នុង​បែ ២២៥​បែ ស្រះ​ជម្រក​ត្រី​សហគមន៍​៣៤​សហគមន៍ ៣* ការកែច្នៃ​ផលិតផល​នេសាទ​មាន ការកែឆ្នៃ​ផល​នេសាទ​បាន​សរុប​៤៨៥០​តោន , ការផលិត​ទឹកត្រី​បាន​២០៥០០០​លីត្រ ៤* ការងារ​ការពារ​ធន​ធាន​ជលផល (​បង្ក្រាប​បទល្មើស​) សរុប ចំនួន​៦០៧​ករណី ក្នុងនោះ​មាន​ធ្វើ​ការរុះរើ​Image20បំផ្លាញចោល ៥៥២​ករណី ប​ញ្ចូ​ន​សំនុំរឿង​ទៅ​តុលាការ​៣៤​ករណី​មាន​ជនសង្ស័យ ៥៤​នាក់ រត់​រួច​១​នាក់ ពិន័យ ចំនួន​២១​ករណី សរុប​ជា​ទឹកប្រាក់​ចំនួន​៣៥៨៩០០០០​រៀល​។​
តាម​របាយការណ៍​រប​ស់លោក​ប៉ែន វណ្ណ​រិ​ទ្ធ​នាយ​ខ័​ណ្ឌ​រដ្ន​បាល​ជលផល​ខេត្តកំពង់ធំ​បាន​បន្ដថា​ក្នុងទិសដៅ​របស់​យើង​គឺ​ពង្រឹង​និង​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដែលមាន​លក្ខ​ណះ​ងាយស្រួល ,​បន្ដ​កា​ផ្សព្វផ្សាយ​ច្បាប់​និង​លិខិតបទដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ និង​វិស័យ​ជលផល ,​ការ​បោះឆ្នោះ​ជ្រើសរើស​គ​ណះ​កម្ម​ការ សហគមន៍​ដែល​ផុត​អាណត្តិ ,​ការបោះបង្គោល​ព្រំប្រទល់​កន្លែង​អភិរក្ស​ជលផល​និង​សហគមន៍​នេសាទ​, ស្រង់​ស្ថិតិ​Image19អ្នកនេសាទ​ក្នុង​ខេត្ត​, ចេញ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ជាប្រចាំ​ពិសេស​កន្លែង​អភិរក្ស​ជលផល ក្នុងនោះ​យើង​ក៏មាន​ការលំបាក​ខ្លះៗ ដោយ​ខ្វះ​ថវិការ និង​មធ្យោបាយ​សម្រាប់​ចំណាយ​ក្នុង​ការងាររដ្ឋបាល​និង​ការបង្ក្រាប​បទល្មើស​នេសាទ​ដើម្បី​ពង្រឹងសមត្ថភាព​គ្រប់​គ្រោង​របស់​គ​ណះ​កម្ម​ការ​សហគមន៍​នេសាទ ,​ព្រោះ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​មាន​ភាពស្មុគស្មាញ , ការយល់ដឹង​របស់​ប្រជា​ពល​រដ្ន​នៅមានកំរិត​ទាប ,​កិច្ចធានា​មិន​គ្រប់គ្រាន់​, ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​មិន​ពេញលេញ​និង​ខ្វះ​មន្ដ្រី​ធ្វើការ ដូច្នេះ​យើង​ក៏មាន​សំណូមពរ​មួយចំនួន ជំរុញ​ការធ្វើវិសោធកម្ម​ច្បាប់​ស្ដីពី​ជលផល , ដោះស្រាយ​កិច្ចធានា​, សុំ​មន្ដ្រី​បំរើការ​បន្ថែម​, ជួយ​បោះបង្គោល​អភិរក្ស​, សុំ​ថវិការ​ចំណាយ​ក្នុង​ការងាររដ្ឋបាល​និង​ការងារ​ប​ង្គ្រា​ប់​បទល្មើស​នេសាទ​៕ ប៊ុន​រិទ្ធីImage21Image18Image14