​ករណី​ឆ្លង​វីរុស​អេ​បូ​ឡា​នៅ​អាហ្វ្រិក ខាងលិច​មាន​សញ្ញា​ថយ​ចុះ​

0

​របាយការណ៍​របស់​អង្គការ​សហ​ប្រជា ជាតិ​បានឱ្យដឹងថា ចំនួន​ឆ្លង​វីរុស​អេ​បូ​ឡា ថ្មី​នៅ​ប្រទេស​អាហ្វ្រិក​ខាងលិច​មាន សញ្ញា​ថយចុះ​គួរឱ្យកត់សម្គាល់ ។
​នៅក្នុង​ប្រទេស​សៀ​រ៉ា​ឡេ​អន និង​ហ្គី នៀ​មាន​អ្នក​ឆ្លង​វីរុស​អេ​បូ​ឡា​ថយចុះ​ពី មួយ​សបា្ដហ៍​ទៅមួយ​សបា្ដហ៍​បើ​គិត​តាំង ពី​ខែសីហា ឆ្នាំ​២០១៤​មក ។ នៅ​ភាគ ខាងកើត​ស្រុក​កៃ​ឡា​ហ៊ុន ប្រទេស​សៀ​រ៉ា ឡេ​អន មិនមាន​ករណី​ឆ្លង​ថ្មី​ណាមួយ​នៅ ឡើយ​ក្នុង​រយៈពេល​៣៥​ថ្ងៃ​កន្លងមក​ដែល តំបន់​នោះ​មាន​អ្នក​ឆ្លង​ជាច្រើន ។ ដោយ ឡែក​នៅក្នុង​ប្រទេស​ហ្គី​នៀ បណ្ដា​សាលា រៀន​ត្រូវ​បើកទ្វារ​ឱ្យ​សិស្ស​ចូលរៀន​ឡើង វិញ​ក្រោយ​រយៈពេល​៥​ខែ​ដែល​បាន​បិទ ទ្វារ​បណ្ដាលមកពី​ការឆ្លង​រាលដាល​វីរុស អេ​បូ​ឡា ។s2​ទន្ទឹមនឹងនោះ នៅក្នុង​ប្រទេស​លី​ប៊ើ រៀជា​ប្រទេសមួយ​ក្នុងចំណោម​បី​ដែល មានការ​ឆ្លង​រាលដាល​វីរុស​អេ​បូ​ឡា ច្រើនជាងគេ ពេលនេះ​ក៏​មិនមាន​អ្នក​ឆ្លង ថ្មី​ណាមួយ​រយៈពេល​២​ថ្ងៃ​កន្លងមក ។ បើ គិត​ពីមួយ​សបា្ដហ៍​ទៅមួយ​សបា្ដហ៍ នៅ ក្នុងប្រទេស​នេះ​មានការ​ថយចុះ​ជា​បន្ដ បន្ទាប់ ។​s1តាម​តួលេខ​ថ្មី​បំផុត​របស់​អង្គការ សហប្រជាជាតិ​បញ្ជាក់ថា ប្រទេស​បី ដែល​រងគ្រោះ​បំផុត​ដោយ​វីរុស​អេ​បូ​ឡា បាន​កប់​អ្នកស្លាប់​បណ្ដាលមកពី​វីរុស​នេះ ប្រកបដោយ​សុវត្ថិភាព ទើប​មិនមាន ការឆ្លង​រាលដាល​ទៅមុខ​ច្រើន​គួរឱ្យ ព្រួ​យួ​បារម្ភ​នោះ ។ បច្ចុប្បន្ន អ្នកស្លាប់ ដោយ​វីរុស​អេ​បូ​ឡា​មាន​៨.៤២៩​នាក់ និង​ជាង​២១​ពាន់​នាក់​ឆ្លង​វីរុស​នេះ 9s3