បង់​តា​ហ្គូ​ន​ពង្រាយ​កងទ័ព​៤០០​នាក់ ជួយ​ហ្វឹកហាត់​ក្រុម​បះបោរ​ស៊ី​រី​វាយ ប្រហារ​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​

0

​អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គូ​ន កាលពី ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០១៥​បាន​ប្រាប់ រ៉​យ​ទ័​រថា យោធា​អាមេរិក​គ្រោង​ដាក់ កម្លាំង​របស់ខ្លួន​៤០០​នាក់​ដើម្បី​ធ្វើ សកម្មភាព​ជួយ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង ប្រឆាំង​នៅក្នុង​ប្រទេស​ស៊ី​រី​ឱ្យធ្វើ​សកម្ម ភាព​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ ។ ព្រម​ជាមួយគ្នានេះ ក៏​នៅ មាន​កម្លាំង​សម្ពន្ធ​មិ​ត្ដ​ជាច្រើន​ទៀត ចូលរួម​ជា​ជំនួយ​ផងដែរ ។​​លោក Steve Warren អ្នកនាំពាក្យ មន្ទីរ​បង់​តា​ហ្គូ​ន​បាន​បញ្ជាក់ថា ប្រទេស ទូរ​គី​, កាតារ និង​អារ៉ាប៊ីសាអ៊ូឌីត​ជា​អ្នក ផ្ដល់​ទីតាំង​សម្រាប់​ការហ្វឹកហ្វឺន​ដល់ ក្រុមប្រឆាំង​ស៊ី​រី​ខាងលើនេះ​។ ប៉ុន្ដែ​ទោះ យ៉ាងណា គេ​នៅ​មិនទាន់​ដឹងថា តើ​ចាប់ ផ្ដើម​នៅទីណា និង​ពេលណា​នោះទេ ដោយ គ្រាន់តែ​ដឹងថា មិនមែន​ធ្វើឡើង​នៅក្នុង ទឹកដី​ស៊ី​រី​នោះឡើយ ។​d1​គម្រោង​ហ្វឹកហ្វឺន​ដល់​ក្រុមប្រឆាំង ស៊ី​រី​ខាងលើនេះ​ស្ថិតនៅក្នុង​ផែនការ របស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រ​ធានា​ធិ ប​តី​អាមេរិក​ក្នុង​គោលនយោបាយ​ទប់ ស្កាត់​ការ​រុលទៅមុខ​របស់​ក្រុម​អ៊‌ិ​ស្លាម បង្កើត​រដ្ឋ ខណៈដែល​ពេលនេះ​អាមេរិក និង​សម្ពន្ធ​មិ​ត្ដ​បាន​បើក​ការវាយប្រហារ តាម​ដែនអាកាស​ប្រឆាំង​ទៅលើ​ក្រុម​IS មិន​ឈប់ឈរ​នោះ ។d5​តាម​មន្ទីរ​បង់​តា​ហ្គូ​ន​បញ្ជាក់ថា នៅ ឆ្នាំ​ដំបូង គេ​ជ្រើសរើស​អ្នក​ចូល​ហ្វឹក ហាត់​៥​ពាន់​នាក់ ហើយ​រហូតដល់ ១៥.០០០​នាក់​ទើប​គ្រប់គ្រាន់​សម្រាប់ ធ្វើ​សកម្មភាព​វាយ​ដណ្ដើម​គ្រប់គ្រង តំបន់​ភាគ​ខាងកើត​ស៊ី​រី​ឡើងវិញ​ពី សំណាក់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ ។d2ស្ថិតនៅតាម​បណ្ដោយ​ព្រំដែន​អ៊ីរ៉ាក់ នោះ​ផងដែរ លោក​អូ​បា​ម៉ា បានចេញ បញ្ជា​ឱ្យ​កងទ័ព និង​ទីប្រឹក្សាយោធា អាមេរិក​ជាង​៣​ពាន់​នាក់​ឱ្យ​ឈរជើង​នៅ ទីនោះ​ដើម្បី​ហ្វឹកហ្វឺន និង​ផ្ដល់​ប្រឹក្សា ដល់​កម្លាំង​ជនជាតិ​ឃើ​ដ និង​អ៊ីរ៉ាក់ ក្នុង សកម្មភាព​ប្រយុទ្ធប្រឆាំង​ជាមួយ​ក្រុម អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​IS 9d4d3