​ប៊ែ​ល​ហ្ស៊ី​ក​បើក​យុទ្ធនាការ​កម្ចាត់ ក្រុម​ភេរវកម្ម​ជា​ទ្រង់ទ្រាយ​ធំ​

0

​កាលពី​ថ្ងៃទី​១៥ ខែមករា ប៉ូលិស ប៊ែ​ល​ហ្ស៊ី​កបាន​បើក​យុទ្ធនាការ​បោស សម្អាត​ក្រុម​ភេរវកម្ម​ដោយបាន​ធ្វើ សកម្មភាព​១០​លើក​នៅ​ទីក្រុង Verviers សម្លាប់​បាន​ខ្មាន់កាំភ្លើង​អ៊‌ិ​ស្លាម​ជ្រុល និយម​២​នាក់ ។​ប៊ែ​ល​ហ្ស៊ី​ក​បានប្រកាស​ឱ្យដឹងថា “​ខ្មាន់កាំភ្លើង​ក្រុម​អ៊‌ិ​ស្លាម​ជ្រុលនិយម បាន​ឡើង​គម្រោង​វាយប្រហារ​ភេរវកម្ម ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​នេះ ប៉ុន្ដែ ប៉ូលិស​ប្រឆាំង​ភេរវកម្ម​ទប់ស្កាត់បាន ទាន់ពេល ហើយ​សម្រុក​ចូលក្នុង​ហាង លក់​នំ​កណ្ដាល​ទីក្រុង​ចាប់បាន​ខ្មាន់​កាំ​- ភ្លើង​ម្នាក់ និង​បាញ់សម្លាប់​២​នាក់​ដែល តដៃ​ជាមួយ​ប៉ូលិស ។ អ្នក​ទាំងបី​នេះ​សុទ្ធ សឹងតែ​ជា​ពលរដ្ឋ​ប៊ែ​ល​ហ្ស៊ី​ក ។ ម្នាក់ ទៀត​ត្រូវបាន​គេ​ស្គាល់​ថា ជា​សមាជិក របស់​ក្រុម​អ៊‌ិ​ស្លាម​នៅ​អឺរ៉ុប​ធ្លាប់បាន​ទៅ ចូលរួម​ធ្វើសង្គ្រាម​នៅ​ស៊ី​រី​” ។g5ផ្ទះមួយ​ខ្នង​នៅ​ទីក្រុង​ជា​កន្លែង​លាក់ ខ្លួន​របស់​ក្រុម​អ៊‌ិ​ស្លាម​សង្ស័យ​វាយប្រហារ ទៅលើ​ទីស្នាក់ការ​ប៉ូលិស​ក៏ត្រូវ​បាន បំបែក ។ ប៉ូលិស​បាន​បង្កើន​ការរក្សា សន្ដិសុខ​នៅ​គ្រប់ទិសទី​ខ្លាច​ក្រុម​ភេរ​វករ បង្កើន​ការវាយប្រហារ​ក្នុងពេល​កម្លាំង ប៉ូលិស​ទៅ​បោសសម្អាត​កម្ចាត់​ពួកគេ​។ ប៉ូលិស​បាន​រៀបរាប់​ឱ្យដឹងថា ជនសង្ស័យ បាន​បំពាក់​សព្វាវុធ​ទំនើបៗ ។ ពួកគេ ប្រើប្រាស់​អាវុធ​យោធា កាំភ្លើងខ្លី​បាញ់ ទៅលើ​ប៉ូលិស​ពេល​ដឹងថា ប៉ូលិស​កំពុង ឡោមព័ទ្ធ ។​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង ថា មាន​សំឡេង​ផ្ទុះ​កាំភ្លើង​ជាច្រើន គ្រាប់​ធ្វើឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​មានការ ភ័យខ្លាច​ជាខ្លាំង នៅពេលដែល​ស្នូរ​កាំ​- ភ្លើង​បាន​ពន្លឺ​ឡើង​ចំពេល​ដែល​តំបន់ អឺរ៉ុប​កំពុង​ទទួលរង​ការគំរាមកំហែង​ពី ក្រុម​ភេរវកម្ម ។g6កាលពី​ខែមករា ឆ្នាំ​២០១៥​នេះដែរ ប៉ូលិស​ប៊ែ​ល​ហ្ស៊ី​កបាន​ចាប់​បុរស​ម្នាក់ នៅ​ភាគខាងត្បូង​ប្រទេស​នេះ​ដោយ សង្ស័យថា​បាន​ផ្គត់ផ្គង់​សព្វាវុធ​ទៅឱ្យ ជនល្មើស​ឈ្មោះ Amedy Coulibaly អ្នក​ដែល​បាញ់សម្លាប់​ជនជាតិ​ជ្វី​ស នៅ ហាង​លក់​គ្រឿងទេស​មួយ​នៅ​បារាំង កាលពី​ថ្ងៃទី​៩ ខែមករា ។g1​ប៊ែ​ល​ហ្ស៊ី​ក​ជា​ប្រទេស​មាន​ពលរដ្ឋ កាន់​អាស​នា​អ៊‌ិ​ស្លាម​ប្រមាណ​ពាក់ កណ្ដាល​ក្នុងចំណោម​ពលរដ្ឋ​ជាង​១១ លាន​នាក់ ។ ចំនួន​ពលរដ្ឋ​គ្មាន​ការងារ ធ្វើ​កើនឡើង​ខ្ពស់ ពិសេស​គឺ​ក្រុម​យុវវ័យ បង្កឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់ សន្ដិសុខ​ជាតិ ។ តាម​តួលេខ​បង្ហាញ​ឱ្យ ឃើញថា ពលរដ្ឋ​ប៊ែ​ល​ហ្ស៊ី​កជាង​១០០ នាក់​បាន​ត្រឡប់​មកកាន់​ប្រទេស​វិញ ក្រោយ​ទៅ​ចូលរួម​ជាមួយ​ក្រុម​អ៊‌ិ​ស្លាម ធ្វើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា ។g4​ប៊ែ​ល​ហ្ស៊ី​ក​ក៏បាន​ចូលរួម​ជាមួយ សម្ពន្ធ​មិ​ត្ដ​ប្រឆាំង​ក្រុម​អ៊‌ិ​ស្លាម​បង្កើត រដ្ឋ​IS ដែល​ដឹកនាំ​ដោយ​អាមេរិក ។ ប៊ែ​ល​ហ្ស៊ី​កបាន​បញ្ជូន​យន្ដហោះ​ចម្បាំង F-16​ប្រាំមួយ​គ្រឿង​ទៅ​វាយប្រហារ​ពីលើ ដែនអាកាស​សម្ដៅ​គោលដៅ​នានា របស់​ក្រុម​អ៊‌ិ​ស្លាម​បង្កើត​រដ្ឋ​នៅក្នុង ប្រទេស​ស៊ី​រី 9