​ម៉ូតូ​ឌ្រី​ម​ពន្លះ​គ្នា បណ្តាលឱ្យ​របួសធ្ងន់ ស្រាល​៥​នាក់​នៅ​ក្រុងប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​សន្ល​ប់​បាត់ស្មារតី​នៅនឹងកន្លែង ត្រូវគេ​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រីឯ​បួន​នាក់​ទៀត​រងរបួស​ស្រាល ដោយសារ​ជិះ​ម៉ូតូ​ឌ្រី​ម​ឆ្លងផ្លូវ​មិន​ប្រុង​ប្រ​ត​យ័​ត្ន ត្រូវ​ម៉ូតូ​ឌ្រី​ម​មួយគ្រឿង​ទៀត​បើកបរ​ក្នុង​ល្បឿន​លឿន បុក​ចំ​ផ្នែ ក​ខាងក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល​តែម្តង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃ​លន ក្រុងប៉ៃលិន ។BTB-01 (2)​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ដែល​បែកក្បាល​ផ្នែក​ខាងក្រោយ​របួសធ្ងន់ ឈ្មោះ ឈួន សុ​ម៉ាលី អាយុ​៤៦​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី និង​អ្នកបើកបរ​ម៉ូតូ ឈ្មោះ មុត សុវត្ថិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រងរបួស​ស្រាល ដោយ​បើក​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-6524 រង​ការខូចខាត​ស្រាល ទាំងអស់គ្នា​រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បើកបរ​ឆ្លងផ្លូវ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។ BTB-01 (4)
ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ លឿន ឡោះ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​អ្នករត់ម៉ូតូឌុប រងរបួស​ស្រាល ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ ប៉ៃលិន 1A-2159 រង​ការខូចខាត​ស្រាល រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​បើកបរ​ម៉ូតូ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត ទី​១. ឈ្មោះ សេង លីន​ដា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ​ទឹកផុស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ទី​២. ឈ្មោះ សេង ប៊ុនធឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រងរបួស​ស្រាល រស់នៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ ​BTB-01 (3) ​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ ស្ត្រី​រងគ្រោះ​ខាងលើ ឡើង​ជិះ​ម៉ូតូឌុប​ចេញពី​ផ្សារ​ក្នុង​គោលបំណង​ទៅ​បង់លុយ​ឱ្យ​មីក្រូ​ហិរញ្ញ​វ ត្ថុ​ប្រា​សាក់ ដោយ​ម៉ូតូ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​ថ្នល់ លុះ​ឆ្លង​មិនទាន់​ផុត​ផង​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ស្ត្រី​រងគ្រោះ​ចំ​ផ្នែក​ខាងក្រោយ បណ្តាលឱ្យ​ប្រាវ​ទាំងអស់គ្នា​រងរបួស​តែម្តង ។
​ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ធ្ងន់ធ្ងរ​ត្រូវគេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត ហើយ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ក៏​អូស​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ចំណែក ស្ត្រី​រងគ្រោះ​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​បន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕