សកម្មភាព​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ក្រុង​បាន​លុង​

0


ខេត្ត​រតនគីរីៈ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ក្នុង​ក្រុង​បាន​លុង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ បក​ស្កុ​ត​ខ្មៅ​បិត​កញ្ចក់​រថយន្ត សម្រួល​ឯកសណ្ឋាន​ប្រជាពលរដ្ឋ និង​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។​ដោយយោង​តាម​បទបញ្ជារ​ឯកឧត្ដម​អភិបាលខេត្ត និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជារ​អោយកម្លាំង ប្រដាប់អាវុធ​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ការប្រើប្រាស់​សម្ភារៈ មិន​ស្របច្បាប់​ចល័ត តាម​បាន​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី ដឹកនាំ​ដោយ​លោក ហៃ វណ្ណា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​១២.​រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥​នេះ​។​z3លោក ហៃ វណ្ណា​រ៉ា បានអោយដឹងថា ការចុះអនុវត្ត​ត្រួតពិនិត្យ ៤​ថ្ងៃ​កន្លងមកនេះ ជា​លទ្ធផល បក​ស្កុ​ត​ខ្មៅ​ពី​កញ្ចក់​រថយន្ត​បាន​ចំនួន ២៧​គ្រឿង អាវ​ប៉ា​រ៉ា ចំនួន​១២ ខោ​បាន​ចំនួន​៥ មួក​ប៉ា​រ៉ា​បាន​ចំនួន​៧ ក្នុង​នោះបាន​អប់រំ ប្រជាពលរដ្ឋ អំពី​ការប្រើប្រាស់ ឯកសណ្ឋាន និង​សម្ភារៈ​មិន​ស្របច្បាប់ ក៏ដូចជា​ច្បាប់​ចរាចរណ៍​ផ្លូវគោក បាន​ចំនួន​១២២​នាក់​។​លោក​បាន​បន្តថា ការចុះអនុវត្ត​នេះ លោក​និង​ដឹកនាំ​កម្លាំង អនុវត្ត​ជា​បន្តបន្ទាប់ លុះត្រាតែ​អស់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សម្ភារៈ​មិន​ស្របច្បាប់ នៅក្នុង​ខេត្ត​រតនគីរី​។​z4សូមបញ្ជាក់​ផងដែរ​កម្លាំងចំរុះ​ទាំង​៣​ខាងលើ​នោះ​ឆេ​ក​ឆេរ និង​ពិនិត្យ​រថយន្ត​ដែល​ចេញពី​ក្រុង​បាន​លុង​ទៅ​ព្រំដែន​វៀតណាម និង​តាម​បណ្តាល​ស្រុក​នានា​ច្រើនជាង ព្រោះ​រថយន្ត​ទាំងនោះ​ច្រើន​ដឹកទំនិញ​ខុសច្បាប់ ឯ​រថយន្ត​មួយចំនួនទៀត​ដែល​មកពី​ព្រំដែន​វៀតណាម​វិញ និង​តាម​បណ្តាល​ស្រុក​នានា​នោះ​កម្លាំង​អស់លោក​ខាងលើ​មិនសូវ​ពិនិត្យ​និង​ឆែក​នោះទេ​៕z2