ខេត្តរតនគិរីៈកំលាំងសមត្ថកិច្ចចំរុះក្រុងបានលុងដឹកនាំដោយព្រះរាជអជ្ញារងសាលាដំបូងខេត្តចុះបង្ក្រាប់ម៉ាស៊ីនត្រង់សឺនររបស់ប្រជាពលរដ្ឋដែលបាននិងកំពុងដាក់តាំងលក់លើទីផ្សារចំនួន០៣កន្លែងក្នុងក្រុងបានលុង និងរឹបអូសបានជាច្រើនគ្រឿងយកមករក្សា
រទុកនៅរដ្ឋបាលព្រៃឈើផ្នែកក្រុងបានលុងកាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០១៥។
បើយោងតាមជំនាញរដ្ឋបាលព្រៃឈើបានឲ្យដឹងថាៈការចុះបង្ក្រាបផ្ទះប្រជាពលរដ្ឋទាំង០៣ទីតាំងដែលបានដាក់តាំងលក់ម៉ាស៊ីនជារបស់ដែលល្មើសច្បាប់គឺ០១មុខផ្ទះសំណាក់សុវណ្ណគិរី០២មុខផ្ទះសំណាក់ភ្នំមាសនឹ០៣ផ្ទះយីហោផងទ្រីមុខមហាសាលដោយរឹបអូសបាន
ម៉ាស៊ីនចំនួន៥៦គ្រឿងនិងផ្លែឡាមរួមទាំងខ្សែច្រវ៉ាក់ផងដែរ។រួចយកមករក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើក្រុងបានលុងនិងបង្ករសំណុំរឿងចាត់ការបន្តទៀត។
លោកម៉ម វណ្ណដា ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានលើកឡើងឲ្យដឹងថាៈលោកបានចុះអនុវត្តធ្វើការបង្ក្រាប់និងទប់ស្កាត់យោងទៅតាមសារាចរបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលេខ០០២។លោកម៉មវណ្ណដាបានបន្តថាៈចំណែកម្ចាស់អ្នកលក់ខាង
តុលាការមិនមាននីតិវិធីអ្វីចំពោះគាត់នោះទេតែលោកបញ្ជាក់ថាៈខាងជំនាញរដ្ឋបាលព្រៃឈើហៅពួគគាត់មកធ្វើកំណត់ហេតុសូមឲ្យមានការបញ្ឍប់ការដាក់តាំងលក់របស់ដែលរដ្ឋបានហាមឃាត់ចាប់ពីពេលនេះតទៅ។រីឯម៉ាស៊ីនទាំងអស់មិនអនុញាតឲ្យយកត្រឡប់ទៅវិញទេគឺខាងជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមច្បាប់៕




































