​​ពលរដ្ឋ​ខ្មែរ​៦​នាក់​បាន​ស្លាប់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ខ​ណះ​ជិះ​រថយន្ត​ទៅរក​ការងារ​ធ្វើ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

0

​ខេត្តបន្ទាយមានជ័យ ១៦ មករា ២០១៥
​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ជិះ​រថយន្ត​ទួរីស ចេញពី​ខេត្ត​ស្រះកែវ​ឆ្ពោះទៅ ខេត្ត​ន​រ៉ា​ធិ​វាស ក្នុង​គោលបំណង​ទៅរក ការងារ​ធ្វើ នៅ​ប្រទេស​ថៃ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​៩ នាក់ លើ​កំណាត់​ផ្លូវ​កោង​មួយកន្លែង​ក្នុង ឃុំ​ចាក់​នង ស្រុក​ឆះ​នះ ខេត្ត​ស៊ុ​ង​ខ្លា កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ទាម​ភ្លឺ ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥​។​14213768531421377701l
​ ​គេហ​ទំ​ព​រ័​កាសែត​ថៃ​រ៉ាត់​បានចេញ​ផ្សាយ​ថា រថយន្ត​ទួរីស​(​រថ​ទូ​)​ដែល​ដឹក​ពលករ​ជួប​គ្រោះថ្នាក់ ចរាចរណ៍​នេះ ពាក់​ស្លាក​លេខ 10-5364 ស៊ុ​ង​ខ្លា ជា​រថយន្តឈ្នួល​ឯកជន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវ​អាស៊ាន ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បណ្តាល​ឲ្យ​មាន​ពលករ​ខ្មែរ​៥​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែង កើត និង​០១​នាក់​ផ្សេងទៀត​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរ ក្នុង​មនុស្ស​ប្រុស​ស្រី​៩​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​និង​ស្រាល តែ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ផងដែរ​។16-1-15-sp-9
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍ នេះ​ភាគច្រើន​ជា​ពលករ​ខ្មែរ អ្នក​ដែល​ស្លាប់បាត់​ជីវិត​មាន​ជនជាតិ​ថៃ​០១​នាក់ ខែ្មរ​៤​នាក់ និង​ជនជាតិ​ម៉ា ឡេ​ស៊ី​០១​នាក់ ។​ក្នុង​មួយ​រថយន្ត​នេះ​គឺ​ជិះ​គ្នា​១៥​នាក់ ក្នុង​នោះគេ ដឹងថា មាន​ជនជាតិខ្មែរ​១១​នាក់ ជនជាតិ​ថៃ​២​នាក់ ជនជាតិ​ម៉ាឡេស៊ី​០២​នាក់ បច្ចុប្បន្ន​ជ​រងគ្រោះ​ត្រូវ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ស្រុក​ចាក់​ណាក់ ខេត្ត​ស៊ុ​ង​ខ្លា​។​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ អ្នកបើកបរ​ងងុយដេក ទើប​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​តែម្តង​។​14213768531421377688l
​ជុំវិញ​ករណីនេះ​ភ្នាក់ងារ​ព​ត៏​មាន​យើង មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក នេត្រ សារី អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​សួរនាំ​ជុំវិញ​រឿងរ៉ាវ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានទេ ព្រោះ​ទូរ​សព្ទ័ ខ​ល​ចូល​គ្មាន​អ្នកទទួល​។​14213768531421377853l
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ បាន​ថ្លែង ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ពិតជា​មាន​ករណី​ហ្នឹង​កើតឡើង​មែន ពេលនេះ​លោក​បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ចុះ ទៅធ្វើ​ការ​នៅ​គោលដៅ​នេះហើយ​។​ចំពោះ​លទ្ធផល​យ៉ាងណា​នោះ​លោក​នឹង​ជូនដំណឹង​បន្តទៀត​តាម ក្រោយ​។​14213768531421377676l

​សូមបញ្ជាក់ថា នៅ​ថ្ងៃ​ដដែល​នេះ​ក៏មាន​ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តបាត់ដំបង ទូរ​សព្ទ័​មក​ទំនាក់ទំនង​ខាង​ការិយាល័យ របស់លោក រាយការណ៍​ថា បងប្អូន​របស់ខ្លួន​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ បាត់បង់​ជីវិត នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​ផងដែរ​៕16-1-15-sp-8
​ ​