ក្បួន​ការ​លួច​ឈើ​គ្រញូង​របស់លោក សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ពុំ​ត្រូវបាន​ថ្នាក់លើ​មាន​ចំណាត់ការ ខណៈ​ផ្អើល​ទូទាំងប្រទេស

0

​កំពង់ធំ ៖ ក្បួន​ការ​លួច​ឈើ​គ្រញូង ពី​រថយន្តក្រុង ក្នុង​តំលៃ​រាប់ម៉ឺន​ដុល្លា ដែលមាន​លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានធ្វើ​សកម្មភាព ដោយ​មិនមាន​ការខ្លាច ញញើត​ពី​ច្បាប់ សូម្បីតែ លោក មេព្រៃ និង​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា ដែលជា​ស្ថាន​ប័ន ដែលមាន​អំណាច​ជាងគេ ព្រមទាំង​អ្នកកាសែត ក៏ត្រូវ​បាន​លោក ឈៀង សុខុម មេបញ្ជាការ​ង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បញ្ជា​បិទ ទ្វារ​មិន​ឲ្យ​ចូលទៅ​ថត​រថយន្តក្រុង​ដែល​ដឹកឈើ​គ្រញូង​ចូល លុះ​លោក សេង​ប៊ុន តេង បញ្ជារ​ឲ្យ​កំលាំង​របស់ ខ្លួន​លួច​ឈើ​គ្រញូង​ទៅ​ទុក​លាក់​មួយចំនួនធំ ទើបបាន​បើកទ្វារ​ឲ្យ​ចូល​។​ ​

ភាពមិន​ប្រក​តី​នេះ របស់ លោក សេង ប៊ុន​តេង ដែល​ត្រូវបាន គេ​ចាត់ទុកជា ឧក្រិដ្ឋជន​ព្រៃឈើ ដៃ​ម្ខាង​ចាប់​និង​លួច ដៃ​ម្ខាង​រកស៊ី​ឈើ ថែមទាំង ប្រដេញ​ចាប់​ឈើ​គ្រញូង បង្ករ​ភាពគ្រោះថ្នាក់ ស្លាប់បាត់​បង់ជីវិត​ក​ន្ល​ង​មក តែ​ការបង្ករ​ព្យុះភ្លៀង​នេះ ពុំ​ត្រូវបាន​ស្ថាប័ន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់វិធានការ​អប់រំ កែលំអរ ដាស់​ទឿ​ន លោក សេង ប៊ុន​តេង នោះទេ​បែរជា​បណ្តែតបណ្តោយ​ឲ្យ​បង្ករ​ព្យុះភ្លៀង យកចិត្ត​ទំនើង​របស់ខ្លួន មករា​រាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រះរាជអាជ្ញា អ្នក​ពត៌មាន មិន​ឲ្យ​អនុវត្តន៍ តាម​តួនាទី​ស្របច្បាប់ ក្នុងការ​ត្រួតពិនិត្យ បែរជា​បិទទ្វា​នាំយក​រថយន្តក្រុង ដែល​បាន​ដឹកឈើ ចេញពី​ខេត្តព្រះវិហារ ចំនួន ១៧ ដុំ ហើយ​បាននាំគ្នា​លួច​ឈើ ដាក់​រថយន្ត និង​លាក់​ក្រោយ​អាគារ នៃ​បន្ទាយ លុះ​នៅ​សេសសល់ ៧​ដុំ​ទើប ឲ្យ​មេ ព្រៃ​ព្រះរាជអាជ្ញា​ចូល​។​ ​

សូមបញ្ជាក់​កាលពី​ថ្ងៃទី ២៥.១២.២០១៣ លោក សេង ប៊ុន​តេង បាន​ចាប់​ឡានក្រុង​មួយគ្រឿង យកមក​ដាក់ ក្នុង​បន្ទាយ កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ហើយ​មាន​សកម្មភាព លួច​ឈើ​ប្រសាច ដោយ​ឥត​ខ្មាសអៀន​ដែលជា​ទង្វើ​របស់​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ក្រោយពី​សមត្ថកិច្ច​មេព្រៃ​ធ្វើការ​វាស់វែង ចំនួន​ឈើ​ដែល​នៅសល់​នោះ ត្រឹមតែ​៦៧៥​កគ តែ​តាម​ប្រភព​ពត៌មាន បាន​ឲ្យ​ដឹងថា ឈើ​សរុប​មាន​ចំនួន ជាង​៥​តោន ដោយឡែក ប្រភព​ពត៌មាន បាន​បន្តថា នៅ​ថ្ងៃទី ១៣.៣.២០១៤ លោក សេង ប៊ុន​តេង បាន​ប្រ​ម៉ាញ់​ដេញចាប់​រថយន្ត វី​ហ្គោ ព​ត៌​ទឹក ប្រាក់ មួយគ្រឿង រួច​បើកចូលទៅ ទំលាក់​ឈើ​នៅក្នុង ភោជនីយដ្ឋាន មួយកន្លែង លុះ ទំលាក់​ឈើ​ជិត​អស់ ទើបបាន​នាំ​រថយន្ត​នោះ មកកាន់​បន្ទាយ​ដើម្បី​ប្រគល់​ឲ្យ​មេព្រៃ ។​

​សកម្មភាព​របស់ លោក សេង ប៊ុន​តេង និង​លោក ឈៀង សុខុម ត្រូវបាន​មហាជន រិះគន់ថា អ្នក​ទាំងពី​នាក់ បាន​ជិះទូក​ជាមួយគ្នា ដែល​បាន​ប្រព្រឹត្ត​ទង្វើ ប្រាស់ចាក​ពី វិន័យ​និង​សេចក្តីថ្លៃថ្នូរ របស់​អង្គភាព កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស ។​ក្នុងនោះដែរ​ក៏មាន ពត៌មាន​លេច​លឺថា នៅក្នុង​បន្ទាយ​មានការ ប្រកែក​គ្នា ដោយសារ តែ​ការបែងចែក​លុយ​គ្នា មិនត្រូវ ហើយ​ភ្លាត់មាត់​និយាយថា ឈើ​មួយ​ដុំ​នោះ ទុក​ជូន​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ ជុំវិញ​ករណីនេះ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា បាន​បំភ្លឺ​ជូន​ថា លោក​មិនមាន​ការពាក់​ព័​ន្ឋ​ទៅនឹង ឈើ​គ្រញូង​នោះទេ ។​ ​

មហាជន​បាន រិះគន់ថា ហេតុអ្វី​បានជា លោក សេង ប៊ុន​តេង បង្ក្រាប​រថយន្ត​ដឹក​បទល្មើស មិន​សហការ​ជាមួយ​ជំនាញ តើ​ជំនាញ​សព្វថ្ងៃនេះ មាន​តួនាទី​ធ្វើ​អ្វី តើ​ថ្នាក់​ខេត្តកំពង់ធំ បង្កើត​ក្រុម​លេខាធិការដ្ឋាន សម្រាប់ បង្ក្រាប​បទល្មើស​នោះ បាន​ដើរតួរ​នាទី​អ្វីខ្លះ ? ហេតុអ្វី​បានជា​លោក សេង ប៊ុន​តេង ហ៊ាន នាំយក​រថយន្ត ដឹក​បទល្មើស ចូល​បន្ទាយ ដោយ​មិន​ព្រម​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ ឬ​ជាការ​ពេញចិត្ត​ពេញ​ថ្លើម របស់ លោក មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បានឃើញ​ទង្វើ​របស់លោក សេង ប៊ុន​តេង ។​Image1 Image2 Image6