ឈ្មួញ​ឈើ​ដុះ​ស្លែរ​ពូកែសំដី​ធ្វើអោយ​សមត្ថកិច្ច​ទន់​ត្រចៀក​បើកភ្លើង​ខៀវ​អោយ​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​

0

​កំពង់ធំ​=​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ពូកែសំដី​វោហា​ធ្វើអោយ​សមត្ថកិច្ច​មេព្រៃ​ទន់​ត្រចៀក​បើកដៃ​អោយ​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​ពុំ​ព្រួយបារម្ភ​ណ៍​អ្វី​ទាំងអស់ សកម្មភាព​បាន​ដឹក​ចេញពី​ស្រុក​សណ្ដាន​ឆ្លងកាត់​តាមផ្លូវ​ដង​កំបិត​ឆ្ពោះ​ទៅខាង​ដាក់​នៅតាម​ឌឺ​ប៉ូ​ក្នុងស្រុក​បារាណ៍ ក្នុង​Image22ខេត្តកំពង់ធំ ឈ្មួញ​ឈើ​ទាំងនេះ​ត្រូវបាន​គេ​ហៅ​ឈ្មោះ ចែ​រ៉​ន និង​ចែ​លុច ដែល​ពូកែ​ប្រើ​សំដី​ផ្អែមល្ហែម​លួងលោម​អោយ​សមត្ថកិច្ច​ទន់​ត្រចៀក​តែ ពេល​ដល់ត្រើយ​សើយ​គូត​ដាក់​។Image24
​តាម​ប្រភព​ព​ត័​មាន​ពី​ប្រជា​ពល​រដ្ន​បាន​ខ្សឹប​ប្រាប់ថា​លោក សៅ​វណ្ណ​នី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្ដាន​ក៏ដូចជា​លោក​ចាន់​មន្នី​នា​ត់​នាយ​សង្កាត់​ដែរ បាន​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ទាំងនេះ​បានធ្វើ​សក្មភាព​ដឹកឈើ​ចេញពី​ទឺ​កដី​របស់ខ្លួន​កាន់កាប់​មិនតិចជាង​១៥​គ្រឿង​ទេ​ក្នុង​១​យប់​១​ថ្ងៃ កត្តា​ទាំងនេះហើយ​ដែល​ធ្វើអោយមាន​តិ​រិះគន់​មហាជន​ខ្លាំងៗ​ថា​ាា

អ្នកចេះ​ច្បាប់​អ​ង្យ​លើ​ច្បាប់ ដោយ​គ្មាន​សម​ត្ថិ​កិច្ច​ណា​ម្នាក់​ចុះ​ធ្វើ​សកម្មភាព​ទប់ស្កាត់​បទ​ល្មើស​ទាល់តែសោះ ទាល់តែ​សមត្ថកិច្ច​ចេញទៅ​ពី​ខេត្ត​ទៅ​បង្កា​ប់​ដោយ​បញ្ចា​ពី​លោក​ព្រះរាជអាជ្ញា​ទើប​ធ្វើ​រឹកពារ​ជា​អ្នក​មក​អូស​យក​រថយន្ដ បទល្មើស​ដោយ​ធ្វើ លុមៗ និង​ទាស​ទាល់តែ​ប៉ុណ្ណោះ​ទង្វើ​ធ្វើការ​បែប​អសមត្ថភាព​បែបនេះហើយ​បានជា​ប្រជា​ពល​រដ្ន​ភាគច្រើន​មានការ​ព្រួយបារម្ភ​ថា​ព្រៃ​ឡង​និង​រលាយ​ថ្ងៃ​ណាមួយ​មិន​ខាន​ដោយ​ការបើក​ភ្លើង​ខៀវ​នេះឯងImage25
​ម្យ៉ាងទៀត​ចំពោះ​ឈ្នួ​ញ​ដុះ​ស្លែ​ឈ្មោះ ចែ​លុច ចែ​រ៉​ន​នេះ​បាន​រកស៊ី​ឈើ​ចូល​ម៉ី​ន​ឆ្នាំ​ទៅហើយ ពេលដែល​រថយន្ដ​រប​ស់​ខ្លួន​ជួប​និង​សមត្ថកិច្ច​ផ្សេងៗ​ចុះ​ពី​ខេត្ត​ទៅ​តែង​ប្រើ​ពាក្យសំដី​ពិ​រោះ​ពិសារ ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​ច្រលក់​បាយ​ដំណើ​ម​តែ​ពេល​រថយន្ដ​ខ្លួន​បាន​ដ់ល់​គោ​ដៅ​ហើយ​នោះ​មិន​ខុសពី​ផ្កាប់​បំពង់​រងចាំ​ទឹកភ្លៀង​នោះទេ គឺ​មាននៃថា​ដល់ត្រើយ​សើយ​គូត​ដាក់​ប៉ុណ្ណោះ ៕ ប៊ុន​រិទ្ធី

Image27

Image26