បាត់ដំបង: យុវជនម្នាក់ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះដោយស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ បន្ទាប់ពីយុវជនរូបនេះបានបើកបរម៉ូតូដែលគ្មានប្រើប្រាស់ហ្វ្រាំងហើយបានទៅបុកនឹងគូទរថយន្តពីក្រោយកាលពីថ្ងៃទី16-1-15 វេលាម៉ោង5,30នាទីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ5 ត្រង់ចំនុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។យោងតាមប្រភពមួយចំនួនបាននិយាយថាដំបូងគេឃើញមានម៉ូតូមួយគ្រឿងម៉ាកសង់កូរេព៌ណក្រហម គ្មានស្លាកលេខដែលបើកបរយ៉ាងលឿនដោយយុវជនម្នាក់ក្នុងទិសដៅពីលិចទៅកើតព្រមទាំងមានរថយន្តមួយគ្រឿងបើកស្របគ្នានៅពីមុខផង ។
> ប្រភពដដែលបានបន្តទៀតថា រថយន្តដែលបើកបរនៅពីមុខនោះម៉ាកកាម៉ាស់ពាក់
> ស្លាកលេខ ក0485ភព6 ដែលជារថយន្តដឹកស្រាបៀរ លុះទៅដល់ចំនុចកើតហេតុស្រាប់តែ
> រថយន្តនោះបានឈប់សំចតភ្លាមៗតែម្តង ទើបធ្វើអោយម៉ូតូដែលកំពុងបើកយ៉ាងល៉ននៅពីក្រោយបានជ្រុលទៅបុកនឹងគូទរថយន្តយ៉ាងពេញទំហុឹងបណ្តាលអោយអ្នកបើកបរម៉ូតូផ្លោងបោកក្បាលទៅនឹងរថយន្តបែកឈាមនិងសន្លប់ស្តូកស្តឹងនៅពីក្រោយរថយន្តនោះតែម្តង ។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះទៅ
> ត្រួតពិនិត្យគឺសង្គេតឃើញថាអ្នកបើកបរម៉ូតូគឺជាកម្មករឡដុតនំបុ័ងនៅខាងក្រោយផ្សារថ្មីបាត់ដំបងហើយម៉ូតូសង់កូរេដែលគេបានប្រើប្រាស់នោះគឺគ្មានហ្វ្រាំងទាំងអស់ទោះបីជាហ្វ្រាំងដៃឬហ្វ្រាំងជើងក៏ដោយ ហើយម្យ៉ាងទៀតការបើកបររបស៉គេក៏មានសភាពលឿន
ថែមទៀតដែលមិនអាចទប់ជាប់ពេលដែលជួបនឹងឧប្បទ្ទវហេតុអ្វីមួយ ដោយឡែកអ្នកបើកបររថយន្តពេលដែលឃើញសភាពមិនសូវល្អព្រោះជនរងគ្រោះកំពុងស្ថិតក្នុងដង្ហើមចង្រិតទៅហើយនោះគេក៏បានគេចចេញពីកន្លែងកើតហេតុ ទៅបាត់តែម្តង ។បន្ទាប់ពីបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរួចមកសមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ. ៕



































