​ទម្លាប់​នៅ​ក្រុង​ប៉ោយប៉ែត​អ្នកមានអំណាច​ដាក់​រោង​អាពាហ៍ពិពាហ៍​បិតផ្លូវ​បេតុង​ទាំងស្រុង​បណ្តាលអោយ​ពលរដ្ឋ​រិះគន់​

0

​បន្ទាយមានជ័យ​៖នៅក្នុង​ក្រុង​ប៉ោយប៉ែត​សព្វថ្ងៃនេះ​គេ​សង្កេតឃើញ​មាន​រោងបុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ​តែងតែ​សង់​បិតផ្លូវ​ហាក់បី​ជា​ផ្លូវ​ដែរ​ខ្លួន​ចំណាយ​ថវិការ​ការសាងសង់​ម្នាក់ឯង​ចឹ​ង ។​ជាក់ស្តែង​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥​នេះ​គេ​ឃើញ​មាន​រោង​អាពាហ៍ពិពាហ៍​មួយ​ស្ថិត​ត្រង់​ផ្លូវបំបែក​ជាមួយ​ឆ្ពោះ​ចូល​សាលារៀន​២​កន្លែង​ផ្សេងៗ​គ្នា ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអោយ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ចំពោះ​បញ្ហា​ខាងលើនេះ​យ៉ាងខ្លាំង​ចំនួន​២​ថ្ងៃ​ហើយ​។​IMG_1563
លោក រ័ត្ន ភិ​រុន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​ខាងលើនេះ​បាន​ប្រាប់ថា ផ្លូវ​បេតុង​មួយ​ខ្សែរ​នេះ​គឺ​គាត់​ត្រូវយក​កូនចៅ​ទៅ​សាលារៀន​រាល់ថ្ងៃ បែរជា​ថ្ងៃនេះ​ត្រូវ​បើក​ម៉ូតូ​វាង​ផ្លូវ ដោយសារ​តែមាន​រោង​អា​ពា​ហ៍​ពិ​ហ៍​សង់​បិតផ្លូវ​ទាំងស្រុង រក​ធ្វើតំណើរ​ទៅណា​មក​ណា​ពិបាក​ណាស់​តើ​សង់រោង​របៀបនេះ​វា​ត្រឹមត្រូវ​ដែរឬទេ​?IMG_1564
បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយដឹងថា ប្រសិនជា​រោង​កម្មវិធី​ណា​គេ​អ្នកមាន អ្នកមានអំណាច​គឺ​សាងសង់​បិតផ្លូវ​បាន​តាមចិត្ត​ចង់​សង់​របៀប​ណា​ក៏បាន​ដែរ តែ​ចំពោះ​រោង​កម្មវិធី​ណា​អ្នក​ខ្វះខាត គ្មាន​អំណាច​ហ៊ាន​តែ​សាងសង់​បិត​គឺមាន​សមត្ថកិច្ច​មក​ហាមឃាត់ ស្តីបន្ទោស និង​ធ្វើ​កិច្ចសន្យា​តែម្តង ពួក​គាត​បន្ត រោង​អាពាហ៍ពិពាហ៍​ខាងលើនេះ​ហេតុ​អី​បាន​សង់​របៀបនេះ ហើយ​ផ្លូវ​ខាងលើនេះ​វា​ពុំមាន​ផ្ទះ​ច្រើន និង​មាន​ដី​ទំនេរ​ច្រើន​ផងដែរ បើ​យើង​សង់​អោយ​វែង​បន្តិច​ទុក​ផ្លូវ​មួយ​ចំហៀង​តើ​វា​កើតរោគ​អ្វី​?​

ដូច្នេះ​ពួកគាត់​សូម​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​មេត្តា​គិតគូរ​ពី​បញ្ហា​ខាងលើនេះ​ផង កុំអោយ​សង់រោង​តាមចិត្ត​របៀប​អានាធិបតេយ្យ​បែបនេះ​បន្តទៀត​វា​មិន​សាក​សំ​ទេ ។​IMG_1566
សូមបញ្ជាក់ថា​ផ្លូវ​បេតុង​ខាងលើនេះ​មាន​ទំហំ​ទទឹង​១០​ម៉ែត្រ​ឯណោះ និង​ចំណុច​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ជាច្រើន​នាក់ មាន​ម៉ូតូ មាន​រថយន្ត និង​ជាក​ន្លែ​សំរាប់​រថយន្ត​ចូល​ដឹកទំនិញ​ផ្ទេរ​ទំនិញ​ផងដែរ ៕