​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​បើក​បុក​ម៉ូតូ​២​គ្រឿង​ពេញទំហឹង​នៅ​ផ្លូវបែក​ជា​បួន​របួសធ្ងន់​២​នាក់​

0

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​បាក់ដៃ​បាក់ជើង​សន្លប់​នៅនឹងកន្លែង​បន្ទាប់ពី​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត​មួយគ្រឿង​បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​២​នាក់​កំពុងបើក​បរដល់​ចំណុច​ផ្លូវបែក​ជា​៤ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី យប់ ថ្ងៃទី​១៦ មករា Image7២០១៥ នៅ​ចំណុច​ផ្លូវបែក​ជា​៤ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរសរងគ្រោះ​ទាំង​២​នាក់ បើក​ម៉ូតូ​ម្នាក់​មួយគ្រឿង គឺ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AL-4333 និង មួយគ្រឿង​ទៀត​ម៉ាក​ណៃ ពាក់​ស្លាក​លេខ​បាត់ដំបង​1B-1836 ។ បុរសរងគ្រោះ​ទាំងពីរ​នាក់​ខាងលើ​បាន​បើកបរ​ម៉ូតូ​ម្នាក់​មួយគ្រឿង តាមផ្លូវ​លេខ​៤៣២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ខណៈ​បើក​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ផ្លូវបែក​ជា​៤ ក៏ត្រូវ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​សImage5

មួយគ្រឿង​បើក​ក្នុង​ល្បឿន​ដោយ​ធ្វើដំណើរ​តាមផ្លូវ​លេខ​១០៥​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើក​មកដល់​ចំណុច​ផ្លូវបែក​ជា​៤ ក៏បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ទាំង​២​គ្រឿង បណ្តាលឱ្យ​ខ្ទាត​ទាំង​ម៉ូតូ និង អ្នកបើក​ទៅលើ​ថ្នល់​រងរបួស​បាក់ដៃ​បាក់ជើង សន្លប់​នៅនឹងកន្លែង​កើតហេតុ ។​​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ស្រមោល ចំណែក​បុរសរងគ្រោះ​ទាំង​២​នាក់​ត្រូវ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​មក​ទទួល​យកទៅ​សង្គ្រោះ​។ នៅនឹងកន្លែង​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកពី​និត្យ​កន្លែងកើតហេតុ និង​បាន​នាំយក​ម៉ូតូ​របស់​ជនរងគ្រោះ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​ឱ្យនៅ​ប៉ុ​ស្ថិ៍​សង្កាត់រដ្ឋបាល​នគរបាល​ចោមចៅ ។​Image5