ភ្នំពេញ៖ បុរសម្នាក់រងរបួសរលាត់មុខអស់មួយចហៀងខាងស្តាំ បន្ទាប់ពីរូបគេជិះម៉ូតូម៉ាកហង់ដា វ៉េវ មួយគ្រឿងហើយជិះក្នុងល្បឿនលឿន ជ្រុលទៅបុកចំរបាំងថ្មពុះចែកទ្រូងផ្លូវ ដែលរាយប៉ាយពេញផ្លូវ សល់ពីគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោងមុន ចំពេញទំហឹងបណ្ដាល ឱ្យ
ដួលម៉ូតូ ខ្ទាតម្ចាស់ម៉ូតូអូសទៅនិងថ្នល់ រលាត់មុខមួយចហៀងខាងស្តាំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងទាំងស្រុង។ហេតុការណ៌នោះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយលេខ ២៧១ ក្បែរនិងសកលវិទ្យាល័យ មេគង្គ ស្ថិតក្នុងភូមិ១១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់នោះជិះម៉ូតូ ម៉ាកហង់ដា វ៉េវ១គ្រឿង ពណ៌
ក្រហម ពាក់ស្លាកលេខភ្នំពេញ 1Q-0832 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ជិះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ២៧១ លុះពេលទៅដល់ត្រង់ចំណុច កើតហេតុខាងលើ ហើយដោយសារតែសភាពផ្លូវ មានរបាំងថ្មពុះចែកទ្រូងផ្លូវហើយរាយប៉ាយពេញផ្លូវសល់ពីគ្រោះថ្នាក់ចរាចរកាលពីវេលម៉ោងមុន ក៏ជ្រុលទៅបុកចំយ៉ាងពេញទំហឹង បណ្តាលឱ្យ បុរសនោះខ្ទាតចេញពីម៉ូតូ ហើយដួលអួសទៅលើថ្នល់ រងរបួសរលាត់មុខអស់មួយចហៀងខាងស្តាំ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង។ក្រោយ ពេលកើតហេតុ បុរសនោះមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យទេ ខណះនោះសមត្ថកិច្ចក៏មកដល់ភ្លាមដែរ ហើយបានទំនាក់ទំនងទៅបងប្អូនរបស់បុរសនោះ អោយមកទទួលយកទៅផ្ទះវិញ ៕




































