​រថយន្ត​ឡិច​ស៊ី​ស RX300 បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៨​ផ្ទាំង ទំនងជា​ស្រវឹង

0

​ភ្នំពេញ ៖ បុរស​ម្នាក់​បើក រថយន្ត​ឡិច​ស៊ី​ស RX300 មួយគ្រឿង ទំនងជា​ស្រវឹង ហើយ​ក្នុង ល្បឿន លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ​ចំនួន​៨​ដុំ​ដាច់ចេញ​ពីគ្នា ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ម៉ោង​១១​និង​១០​នាទី​Image13យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​លេខ ២៧១ ក្បែរ​និង​សកលវិទ្យា​ល័យ មេគង្គ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ ទួលគោក​។​​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា គេ​ឃ​លើ​ញ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក រថយន្ត ឡិច​ស៊ី​ស RX300 ពណ៌​ឈាម​ជ្រូ្ម​ក ពាក់​ស្លាក​លេខ ភ្នំពេញ 2N-2403 បើកបរ​ដោយ បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ល្បឿន បុក​ចំ​ពីមុខ របាំង​ថ្ម​ពេញ ទំហឹង បណ្តាល​ឲ្យ របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ចំនួន​៨​ដុំ​ត្រូវ​រង​ការខូចខាត ចំណែក​រថយន្ត​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ផ្នែក​ខាងមុខ​។​​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ធ្វើការ​អន្តរ​គម​ន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

Image14