រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូវ៉ាររថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងរួចធ្លាក់ជង្ហុកលើស្ពានបណ្តាលឱ្យដួលម៉ូតូចូលកង់ក្រោយរថយន្ត ហើយត្រូវកង់ក្រោយរថយន្តហ៊ីយ៉ាន់ដាយកិនពីលើម៉ូតូរងការខូចខាតយ៉ាងដំណំ តែសំណាងអ្នកបើកបររថយន្តមើលឃើញតាមកញ្ចក់
រថយន្តបានបន្ថយល្បឿនទើបមិនបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ គ្រាន់តែរលាត់ដៃជើងតិចតួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១៦ មករា ២០១៥ នៅលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3B-4593 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ស្របពេលគ្នានោះក៏មានម៉ូតូវ៉េវ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1AF-8961 បើកបរដោយបុរសម្នាក់ស្របទិសគ្នាជាមួយរថយន្ត ខណៈមកដល់ចំណុចកើតហេតុនៅលើស្ពានព្រះមុនីវង្សចាស់ ម៉ូតូវ៉េវ បានបើកវ៉ាខាងឆ្វេងរថយន្ត
ហ៊ីយ៉ាន់ដាយ ។ ពេលដែលបើកវ៉ារថយន្តម៉ូតូបានធ្លាក់ជង្ហុកនៅលើស្ពានបណ្តាលឱ្យដួលម៉ូតូចូលក្រោមរថយន្ត ហើយត្រូវកង់ក្រោយរថយន្តហ៊ីយ៉ាន់ដាយនោះកិនចំពីលើម៉ូតូប្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររថយន្តបានមើលឃើញតាមកញ្ចក់ក៏បានបន្ថយល្បឿនរថយន្តទើបបុរសអ្នកបើកម៉ូូតូមិនរងរបួសធ្ងន់ ដោយគ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យវាស់វែងនិងបានយករថយន្ថនិងម៉ូតូខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។



































