​រុស្ស៊ី​ដាក់ពង្រាយ​រថក្រោះ​ប្រវែង​៣ គីឡូម៉ែត្រ​ជាប់​ព្រំដែន​អ៊ុយ​ក្រែ​ន​

0

​តំណាង​គណៈកម្មាធិការ​សន្ដិសុខ​ជាតិ អ៊ុយ​ក្រែ​ន លោក Andriy Lysenko កាលពី​ថ្ងៃទី​១៦ ខែមករា បានប្រកាសថា ក្រុម​ទាហាន​បះបោរ​បានដាក់​ពង្រាយ សម្ភារ​យោធា​នៅតាម​បណ្ដោយ​ព្រំដែន កំពុង​តែមាន​វិវាទ ពិសេស​នៅ​ស្រុក​ហ្គោ លូ​កា ទីក្រុង​ដូ​ណេ​ត​ស៍​ដែលមាន​រថក្រោះ តម្រៀប​ជា​ជួរ​ប្រវែង​ជិត​៣​គីឡូម៉ែត្រ ។a1
​ការប្រកាស​ខាងលើ​របស់​មន្ដ្រី​សន្ដិ សុខ​ជាតិ​អ៊ុយ​ក្រែ​ន​ក្រោយពេល​កម្លាំង ផ្ដាច់​ទឹកដី​និយម​ដូ​ណេ​ត​ស៍​ប្រកាស ដណ្ដើមបាន​សិទ្ធិ​គ្រប់គ្រង​អាកាសយាន ដ្ឋា​ន​ក្នុង​តំបន់ ហើយ​បានសម្លាប់​ទាហាន រដ្ឋាភិបាល​ទីក្រុង​គៀវ​១០​នាក់​ទៀតផង​។
​ចំណែក​អ្នកនាំពាក្យ​ប្រធានាធិបតី អ៊ុយ​ក្រែ​ន​បាន​ច្រានចោល​ព័ត៌មាន​ខាង លើ​ដោយ​បញ្ជាក់ថា កម្លាំង​ទាហាន​រដ្ឋា ភិ​បាល​នៅតែ​គ្រប់គ្រង​អាកាសយានដ្ឋាន ដដែល ហើយ​កំពុងតែ​បញ្ជូនទាហាន ជំនួយ​ទៅ​ជួយ​ពង្រឹង​ការការពារ​នៅ​ទី នោះ​ទៀតផង ។ អាកាសយានដ្ឋាន​ទីក្រុង ដូ​ណេ​ត​ស៍​មិនមែនជា​ទីតាំង​យុទ្ធសាស្ដ្រ សំខាន់​នោះឡើយ ប៉ុន្ដែ​ការដណ្ដើម​បាន សិទ្ធិ​គ្រប់គ្រង​នៅ​ទីនោះ​ក៏​ជា​ចំណុច ពិសេស​មួយ​របស់​ទាហាន​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ទីក្រុង​ដូ​ណេ​ត​ស៍ទាំង ស្រុង​ផងដែរ ។a3
​ការវាយប្រហារ​ដណ្ដើម​គ្រប់គ្រង អាកាសយានដ្ឋាន​ដូ​ណេ​ត​ស៍បាន​ក្លាយជា ចំណុចកណ្ដាល​នៃ​សង្គ្រាម​វាយប្រហារ គ្នា​រវាង​ក្រុម​បះបោរ នឹង​ទាហាន​រដ្ឋា​ភិ បាល ។ សង្គ្រាមស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន ពិបាក​ក្នុងការ​ឈានដល់​ទីបញ្ចប់​នៅពេល ដែល​ភាគី​ប្រទេស​ទាំងពីរ​មិន​ព្រម​បន្ធូរ បន្ថយ​គ្នា ហើយ​ថែមទាំង​បំពារបំពាន បទ​ឈប់​បាញ់​ធ្វើឱ្យ​រាល់​ការខិតខំ​ស្វែង រក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​មិនអាច ប្រព្រឹត្ដទៅបាន 9a4