កាលពីថ្ងៃទី១៦ ខែមករា ខ្មាន់កាំភ្លើង ម្នាក់ប្រដាប់ដោយគ្រាប់បែក និងអាវុធ អាកាបានចាប់ចំណាប់ខ្មាំងពីរនាក់នៅ ក្នុងអគារប្រៃសណីយ៍ភាគពាយព្យនៃទី ក្រុងប៉ារីស ប្រទេសបារាំង ។
សារព័ត៌មានដេលីម៉ែលបានផ្សព្វ ផ្សាយថា សកម្មភាពចាប់ចំណាប់ខ្មាំង ខាងលើកើតឡើងនៅវេលាម៉ោង១៣ ថ្ងៃ ទី១៦ ខែមករា ម៉ោងនៅទីក្រុងប៉ារីស ពេលនោះបុរសម្នាក់សម្រុកចូលក្នុង អគារប្រៃសណីយ៍នៅទីក្រុងកូឡុំបែស ស្ថិតនៅភាគពាយព្យនៃទីក្រុងប៉ារីស ហើយចាប់មនុស្ស២នាក់នៅទីនោះធ្វើ ជាចំណាប់ខ្មាំង ។ នៅពេលនេះគេមិន ទាន់ដឹងថា ការចាប់ចំណាប់ខ្មាំងនេះជាប់ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម សម្លាប់មនុស្ស១៧នាក់កាលពីសបា្ដហ៍ មុនដែរឬទេ ។
ក្រោយពេលទទួលបានដំណឹងភ្លាម កម្លាំងប៉ូលិសក៏បានឡោមព័ទ្ធអគារ ប្រៃសណីយ៍ខាងលើ ។ កម្លាំងសន្ដិសុខ ក៏ បានបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់កន្លែង កើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ។
អត្ដសញ្ញាណបុរសខាងលើត្រូវបាន ប៉ូលិសដឹងថា ធ្លាប់ពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌ ហើយជនល្មើសកំពុងតែធ្វើ សកម្មភាពប្លន់ប្រដាប់ដោយអាវុធដែល មានគ្រាប់បែក កាំភ្លើងខ្លី កាំភ្លើងអាកា។ ប្រភពព័ត៌មានពីប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើងខាងលើបានទូរស័ព្ទប្រាប់ ប៉ូលិសដោយបញ្ជាក់ថា ក្នុងខ្លួនគេមាន គ្រាប់បែកជាច្រើន និងកាំភ្លើងអាកា ទៀតផង ។ ជនចាប់ជម្រិតរូបនោះស្ថិត នៅក្នុងអាការមិនសូវប្រសើរ មានបញ្ហា ពាក់ព័ន្ធសរសៃប្រសាទនៅពេលដែល ស្នេហារបស់គេបែកបាក់ ។
នៅពេលដែលប៉ូលិសបានឡោមព័ទ្ធ ប្រៃសណីយ៍ បុរសដែលជាខ្មាន់កាំភ្លើង ខាងលើបានលើកដៃចុះចាញ់ ហើយដើរ សម្ដៅទៅកាន់ប៉ូលិសតែម្ដង ។ករណីខាងលើកើតឡើង ក្នុងពេល ដែលពលរដ្ឋបារាំងកំពុងតែភ័យព្រួយពី សកម្មភាពវាយប្រហារភេរវកម្មបង្ក ឡើងដោយក្រុមអ៊ិស្លាមនៅក្នុងប្រទេស របស់ខ្លួន ក្រោយពេលសារព័ត៌មានត្លុក បារាំងបានផ្សព្វផ្សាយរូបភាពមាន លក្ខណៈប្រមាថមាក់ងាយដល់ព្រះក្នុង សាសនាអ៊ិស្លាម ។ កន្លងមកថ្មីៗ ក្រុម អ៊ិស្លាមបានវាយប្រហារជាបន្ដបន្ទាប់ បណ្ដាលឱ្យមានអ្នកស្លាប់១៧នាក់ 9