​អ​.​ហ បង្ហាញមុខ ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ជួញដូរ​គ្រឿងញៀន

0

​ខេត្តសៀមរាប​៖ កម្លាំង អាវុធហត្ថ ខេត្តសៀមរាប នៅ​ព្រឹក ថ្ងៃ​សៅរ៍ នេះ​បាន បង្ហាញមុខ ជនសង្ស័យ បួន​នាក់ ពាក់​ព័​ន្ទ ជួញដូរ​គ្រឿងញៀន​។​ប្រតិ​ប​ត្ត​ការ បង្ក្រាប​ធ្វើឡើង​២ ចំនុច ផ្សេងគ្នា​ក្នុង ថ្ងៃ​តែមួយ កាលពី​វេលា ម៉ោង​១៧​និង ៣០​នាទី​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៥ ខណៈ​ពួកគេ កំពុង​ចែកចាយ នៅតាម ដងផ្លូវ សាធារណៈ ក្នុងភូមិ​វាល និង​ភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ។​z2

​មន្ត្រី ប្រឆាំង គ្រឿងញៀន កងរាជអាវុធហត្ថ ខេត្ត បាន​ឲ្យ​ដឹង ថា ជនសង្ស័យ ប្រុស​ស្រី​ចំនួន​៤​នាក់ ទី​១ ឈ្មោះ លី ស៊ី​ឡា ភេទ​ស្រី អាយុ​១៨​ឆ្នាំ​មុខរបរ​មិន ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប (​ជួញដូរ​) ទី​២/​ឈ្មោះ ស៊ិ​ញ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ​) មាន ស្រុកកំណើត សង្កាត់​ទឹកល្អក់​៣ ខ័​ណ្ឌ​ទួលគោក

រាជធានី​ភ្នំពេញ ទី​៣/​ឈ្មោះ សឹង្ហ ពេជ្រ ភេទ​ស្រី​អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ (​ជួញដូរ​)​ស្នាក់នៅ ភូមិ​ក្រសាំង រលីង សង្កាត់​សៀមរាប ក្រុង​សៀមរាប​និង​ទី​៤/​ឈ្មោះ ឃ​ន សុខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង ពិ​ដាន​(​ជួញដូរ​) ទីលំនៅ បច្ចុប្បន្ន​ភូមិ​គោក​ឬ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។​z1

​មន្ត្រី​អាវុធហត្ថ បន្ថែមថា ក្រោយពេល​ចាប់ខ្លួន សមត្ថកិច្ច បានធ្វើការ ឆែកឆេរ រកឃើញ​គ្រឿងញៀន និង​ធ្វើ​ការដកហូត បានៈ​ម្សៅ​គ្រើម ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់ ទម្ងន់​២,៨០​ក្រាម​និង ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​។
​បច្ចុប្បន្ន ជនសង្ស័យ​និង វត្ថុតាង ត្រូវបាន បញ្ជូន ទៅ​តុលាការ នៅ​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០១ ដើម្បី​ផ្តន្ទា ទោស​តាមផ្លូវ​ច្បាប់​៕