ក្រសួង​បញ្ចា​ប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​៤ តែ​នៅ​បន្ត​លួច​កាយ​ដីភ្នំ​លក់​ដដែល សង្ស័យ​អាជ្ញាធរ​ទទួល​សំណែន​ពី​ឈ្មួញ​គ្រប់គ្រាន់

0

​បន្ទាយ​មាន​ជ័​យៈ ក្រុមហ៊ុន​ចំនួន​៤ ដែល​ប្រកប​របរ​រកស៊ី​កាយ​ដី​លក់ ហើយ​ត្រូវ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បញ្ចា​ប់​អាជ្ញាប័ណ្ណ​ហើយ​នោះ តែ​ក្រុមហ៊ុន​ទាំងនេះ​នៅ​បន្ត​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ក្រុង និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្តបន្ទាយមានជ័យ លួច​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​លក់​យ៉ាង​គគ្រឹក​គ​គ្រែង ដឹក​ប្រសេចប្រសាច​ពេញ​ខេត្ត ដោយ​គ្មាន​ញញើត​ច្បាប់​សោះឡើយ សកម្មភាព​ល្មើស​នេះ​ក៏​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណាមួយ​ចេញ​មុខមក ទប់ស្កាត់​ដែរ ឬមួយ​ក៏​ស្ថាប័ន​ទាំងនោះ ទទួលបាន​សំណែន​ពី​ឈ្មួញ​រៀងរាល់ខែ​អស់ហើយ​?x5

​រាល់ថ្ងៃនេះ មាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​លក់ មាន​ទី​១.​ក្រុមហ៊ុន ភ្ល​ន់ ហុង (​របស់លោក ភ្ល​ន់ តារា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​) ដែល​ធ្វើ​សកម្មភាព​កាយ​នៅ​ចំណុច​ខាងត្បូង និង​ខាងកើត​ភ្នំ​ដូងព្រះ ស្ថិត​សង្កាត់​អូរ​អំបិល​, ទី​២.​ក្រុមហ៊ុន យឿ​ម គង់ សមាជិកសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ សកម្មភាព​កាយ​ចំណុច​ភ្នំ​បាក់ ស្ថិត​សង្កាត់​ទឹក​ផ្លា​, ទី​៣.​ក្រុមហ៊ុន ឡា​ច ហុក ធ្វើ​សកម្មភាព​កាយ​ម្ខាង​ជើងភ្នំ​ដូងព្រះ ស្ថិតក្នុង​សង្កាត់​កំពង់ស្វាយ និង​ទី​៤.​ក្រុមហ៊ុន ញ៉ាំ សា​វ៉ូ​ន ប្រពន្ធ​របស់លោក ទួ ធាន​ទ័​រ ធ្វើ​សកម្មភាព​កាយ​ភ្នំ​កង​វ៉ា ក្រុង​សិរីសោភ័ណ​។​x4

​ពាក់ព័ន្ធ​ករណីនេះ លោក សុ​ត វ​ឌ្ឍ​នា ប្រធាន​មន្ទី​រ៉ែ និង​ថា​ពល​ខេត្តបន្ទាយមានជ័យ ប្រាប់ អ្នកយក​ព​ត៏​មាន នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា​នេះ​ថា ក្រោយពេល​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បញ្ជា​ឲ្យ​ធ្វើ​ប្រកាស​របស់​មន្ទី​រ៉ែ​ថាមពល​ខេត្តបន្ទាយមានជ័យ ដែល​បាន​សុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវ​បិទ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំង​៤ ដែល​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​លក់​ជាច្រើន​ឆ្នាំ​មកហើយ ធ្វើ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​លើ ភ្នំ​ដើម្បី​រក្សាទុក ហើយ​ខេត្ត​នឹង​រៀបចំ​តំបន់​ទេសចរ​ធម្មជាតិ​ភ្នំ នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​។​x3

​លោក​បាន​បញ្ជាក់ថា ក្រោយ​ពេលដែល​អភិបាល​ខេត្ត​ស្នើសុំ ក្រសួង​បាន​យល់ព្រម​នៅពេល​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំង​៤ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​។ ក្រោយពេល​បញ្ចប់​អាជ្ញាប័ណ្ណ​ហើយ​នោះ ក្នុងចំណោម​៤​ក្រុមហ៊ុន មាន​ក្រុមហ៊ុន​ចំនួន​៣ មាន​១.​ក្រុមហ៊ុន ភ្ល​ន់ ហង្ស ចំណុច​ភ្នំ​ដូងព្រះ​, ២.​ក្រុមហ៊ុន យឿ​ម គង់​, ៣.​ក្រុមហ៊ុន ញ៉ាំ សា​វ៉ូ​ន នៅតែ​បន្ត​លួចលាក់​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​លក់ ដែល​មិន​ញញើត​នឹង​ច្បាប់​។ ហើយ​ពេលនេះ មន្ទី​រ៉ែ និង​ថាមពល​x2

ខេត្តបន្ទាយមានជ័យ បានធ្វើ​លិខិត​រាយការណ៍​ជូន​លោក​អភិបាលខេត្ត ហើយ​ត្រូវបាន​ចុះ​ហាមឃាត់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥​នេះ និង​បាន​ព្រមាន​ថា បើ​មាន​ក្រុមហ៊ុន​ណាមួយ​ហ៊ាន​ធ្វើ​សកម្មភាព​កាយ​ដីភ្នំ​បន្តទៀត ត្រូវមាន​វិធានការ​តាមច្បាប់​៕