ក្រុងព្រះសីហនុផ្តើមមានការព្រួយបារម្ភ រឿងការហិនហោចទ្រព្យសម្បត្តិនិងបែកបាក់គ្រួសារព្រាត់ប្រាស់កូនចៅនិងបំផ្លាញអនាគត់គ្រួសារនៅថ្ងៃណាមួយមិនខាន ដោយសារតែល្បែងស៊ីសង។ ស្ត្រីមេផ្ទះម្នាក់បាននិយាយថា ប្តីរបស់គាត់កំពុងងប់ងល់និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងកាស៊ីណូ កោះមាស និងអាចធ្វើឲ្យគ្រួសារគាត់ហិនហោចទ្រព្យសម្បត្តិនិងបែកបាក់គ្នានៅពេលដ៏ខ្លីខាងមុខនេះប្រសិនបើ កាស៊ីណូកោះមាសនោះនៅតែបើកដៃឲ្យជនជាតិខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះ ។
ស្ត្រីមេផ្ទះរូបនោះបានបន្តថា ប៉ុន្មានថ្ងៃនេះប្តីរបស់គាត់បានចាញ់ល្បែងអស់លុយមិនព្រមចូលផ្ទះជួបមុខប្រពន្ធកូននោះទេបានធ្វើឲ្យរូបគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ដោយយល់ឃើញថាយោងតាមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានប្រកាសជាសាធារណះកន្លងមកគឺមានការ
ហាមមិនអនុញ្ញាត្តិឲ្យពលរដ្ឋកម្ពុជាណាម្នាក់ចូលលេងល្បែងក្នុងកាស៊ីណូនោះទេ។តើ!មកពីហេតុអ្វីបានជាកាស៊ីណូកោះមាសមួយនោះបានប្រឆាំងនិងបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតិ្តឲ្យខ្មែរចូលលេងយ៉ាងច្រើនកុះករទាំងហ្វូងៗយ៉ាងនេះ ។ ក្តីព្រួយបារម្ភនេះត្រូវបានស្ត្រីមេផ្ទះរូបនោះ ស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា គប្បីមានវិធានការណ៍ចំពោះកាស៊ីណូកោះមាសមួយនោះផង ។
អ្នករស់នៅក្បែរៗកាស៊ីណូកោះមាសអូរឈើទាលនោះបានខ្សិបប្រាប់ថា កាលពីយប់ថ្ងៃទី១៦ខែមករាឆ្នាំ២០១៥នេះ មានករណីប្រពន្ធមកលួចយកឡានប្តីទៅផ្ទះបាត់ស្រមោល ដោយខ្លាចប្តីយកឡានដាក់បញ្ចាំងពេលចាញ់អស់លុយ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោពេញទីធ្លាកាស៊ីណូកោះមាសនោះដោយសារតែម្ចាស់រថយន្ត(ប្តី)ចេញមកវិញបាត់រថយន្ត(ម៉ាកម៉ាស្តា)ប៉ុន្តែអកុសល ករណីរឿងប្រពន្ធតាមមកយកឡានមិនឲ្យប្តីដឹងនៅមុខកាស៊ីណូកោះមាសនោះត្រូវបានម្ចាស់កាស៊ីណូដែលគេដឹងថាមានខ្នងបង្អែកជាអ្នកធំឥតខ្ចោះនោះ ដាក់ពាក្យបណ្តឹងចោទថាមកអុកឡុកកាស៊ីណូរបស់គេដោយមានចេត្តនាចង់ធ្វើស៊ីកាស៊ីណូគេទៅវិញ ។
លោក រ៉ា ឆាំ មេកាក្នុងកាស៊ីណូកោះមាស អូរឈើទាលក្រុងព្រះសីហនុ បានអះអាងថា
កាស៊ីណូកោះមាស មានអាជ្ញាបណ្ណ័ត្រឹមត្រូវ ក្នុងការប្រកបរបរកាស៊ីណូនេះ ដូចនេះមិនមានអ្វីគួរឲ្យខ្លាចក្រែងនោះទេ ។ប៉ុន្តែលោកមេការរូបនោះមិនបានគិតដល់រឿងបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងពេញកាស៊ីណូនោះជាការប្រឆាំងនិងបទបញ្ជាររបស់រាជរដ្ឋាភិបាល
កម្ពុជានោះទេប្រការនេះត្រូវបានអ្នកក្រុងព្រះសីហនុរិះគន់ថា បើមិនបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូរបស់ខ្លួនក៏មិនកើតមានរឿងប្រពន្ធតាមទៅលួចរថយន្តប្តីយកមកទុកនៅផ្ទះវិញយ៉ាងនេះដែរ ហើយសំណុំរឿងនេះនិងរង់ចាំពិនិត្យតាមដានមើលបន្តទៀត ៕



































