កំពង់ឆ្នាំង៖បង្គោលថ្មមួយដើមដែលជារបងស្តូបមិត្តភាពកម្ពុជាវៀតណាមនិងការ៉ូការ៉ូឡាប្រមា ណ៥០ការ៉េ នៅលើសួនច្បារមុខមន្ទីរបរិស្ថានខេត្ត ត្រូវបានបែកបាក់ខូចខាត ដោយ សារអ្នកបើកបររថយន្តកាម៉ាស់មួយគ្រឿងបើកងោកនៅពេលយប់ឡើងលើសួនច្បារបុកបង្កអោយមានការខូចខាត។ហេតុកាណ៍រនេះបានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ លើសួនច្បារមុខមន្ទីរបរិស្ថានខេត្តស្ថិតនៅក្នុងក្រុងកំពងឆ្នាំង។
លោក យីវ ជាអ្នកហៅម៉ូយដាក់រថយន្តតាក់ស៊ីនៅក្នុងបេនរថយន្តផ្សារលើក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖នៅក្នុងម៉ោងខាងលើមានរថយនន្តកាម៉ាស់ដឹកស្រូវមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3B 1965 បើកបរក្នុងទិសដៅពីជើងទៅត្បូងដល់ចំណុចផ្លូវបត់កែងគៀនមន្ទីរបរិស្ថានខេត្ត គេមិនបត់ឆ្វេងតាមផ្លូវជាតិទេបែរជាបើកបញ្ឆិតទៅទិសខាងកើតឡើងលើសួនច្បារបុកបង្គោលរបងស្តូបមួយដើមបាក់និងបែកការ៉ូការ៉ឡាមួយអស់ចំនួន។ក្រោយពេលកើតហេតុអ្នកបើកបររថយន្តកាម៉ាស់បានបើករថយន្តថយក្រោយចុះមកលើផ្លូវជាតិវិញ ហើយបើកគេចខ្លួនទៅមុខទោះបីអ្នកណាឃាត់អោយគេឈប់ ក៏គេមិនព្រមឈប់ដែរ បន្ទាប់មកគេក៍បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនគលបាលចរាចរ ណ៍ខេត្ត ដើម្បីតាមចាប់រថយន្តបង្កនេះធ្វើការដោះស្រាយសងការខូចខាត។
លោក អៀ ប៉ុនធឿន នាយការិយាល័យនគលបាលចរាចរណ៍ផ្លូវគោកខេត្តបាននិយាយអោយដឹងថា៖រថយន្តកាម៉ាស់ខាងលើនេះ ដែលបង្កការខូចខាតក្រោយពេលកើតហេតុបែរជាមិនទទួលខុសត្រូវ ហើយបើករថយន្តគេចថែមទៀត។ករណីនេះក្រោយពេលកើតហេតុភ្លាមៗ លោកបានបញ្ជារអោយសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបញ្ចេញកំលាំងតាមចាប់រថយន្តខាងលើនេះ ហើយនៅវេលាម៉ោង៦និង១០នាទីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានប្រទះឃើញរថយន្តខាងលើខូចកាប៉ែនហ្វ្រាំងឈប់ជុសជុលនៅចំណុចទំនាបស្រែហង់ ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ និងត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តឃាត់ទុក។
សមត្ថកិច្ចបានអោយម្ចាស់ដោះស្រាយជាមួយអង្គការចៃការ ដែលជាអ្នកទទួលខុសត្រូវជួសជុលសួនច្បាររបស់ខេត្ត ដែលមន្ត្រីតំណាងអោយអង្គការចៃការបានតម្រូវអោយម្ចាស់រថយន្តតម្កល់ប្រាក់ចំនួន៥០០ដុល្លា ដើម្បីធ្វើការជួសជុលការ៉ូការ៉ូឡាដែលបែកបាក់ប្រមាណ៥០ម៉ែត្រការ៉េ និងជួសជុលបង្គោលថ្ម១ដើមដែលបាក់នោះឡើងវិញនៅថ្ងៃចន្ទ័ក្រោយនេះ បើលុយនេះនៅសល់អង្គការចៃការនិងប្រគល់អោយទៅម្ចាស់រថយន្តវិញ។
អ្នកបើកបររថយន្តបានដោះសារជាមួយសមត្ថកិច្ចថា៖មូលហេតុដែលរថយន្តបើកឡើងលើសួនច្បារនេះបណ្តាលមកពីរថយន្តបែកកាប៉ែនហ្វ្រាំងបត់មិនកើតទើបបង្កការខូចខាតបែបនេះ គឺមិនមែនបើកបរងោកនោះទេ៕



































