​គ្រាន់តែ​រឿង​ចង្អៀត​ម៉ូតូ​លើផ្លូវ​ដើរ បង្កអោយមាន​ឈ្លោះ រហូតដល់​ស្ត្រី​ម្នាក់​របួសធ្ងន់​សន្លប់​ ​និង​បុរស​ម្នាក់​របួសស្រាល ជនបង្ក​រត់គេចខ្លួន​បាត់​

0

​កំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ដេក​សន្លប់ និង​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​​ខេត្ត ចំណែក​បុរស​ម្នាក់ទៀត​បាន​រងរបួស​ជាំភ្នែក​ឆ្វេង ខណៈដែល​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​ថ្លៃ​និង​គ្នា​មាន​ជម្លោះ​ជាមួយ​ក្រុម​ជនដៃដល់​និង​បក្ខពួក​មួយក្រុម​ទៀត​ក្នុង​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​មួយ រឿង​ដាក់​ម៉ូតូ​ចង្អៀត​លើផ្លូវ​ដើរ​បន្តិចបន្តួច​សោះ​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​DSC06148
​ ​លោក ម៉ា យន្ត នាយផ្នែក​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ ស្ត្រី​រងគ្រោះ​ក្នុង​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​នោះ​មានឈ្មោះ វោ​យ មករា អាយុ​៣២​ឆ្នាំ រងរបួស​ធ្ងន់ និង​បុរស​ម្នាក់ទៀត​ជា​បងថ្លៃ​ស្រី្ត​ខាងលើនេះ​មាន ឈ្មោះ អុំ ទូច អាយុ​៣៥ ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ ចំណែក​ជនដៃដល់​មានឈ្មោះ ស៊ិ​ញ ភេទ​ប្រុស​អាយុ ជាង​២០​ឆ្នាំ ជា​កូន​បុរស​ឈ្មោះ រ៉ា និង​ម្តាយ​ឈ្មោះ​ភាព គ្រួសារ​នេះ​នៅ​ភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។DSC06145
​ ​មុនពេល​កើតហេតុ​ស្ត្រី​ឈ្មោះ វោ​យ មករា បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ ស្ត្រី ឈ្មោះ​ភាព ពី​រឿង​ដាក់​ម៉ូតូ​ចង្អៀត​ផ្លូវ​ដើរ នៅពេល​កំពុង​ឈ្លោះ​គ្នា​នោះ​ស្រាប់តែ​កូន​ស្ត្រី​ឈ្មោះ​ភាព មានឈ្មោះ ស៊ី​ញ និង​បក្ខពួក បាន​ស្ទុះ​មក​វាយ​ស្ត្រី​ឈ្មោះ វោ​យ មករា បណ្តាលអោយ​ដួលសន្លប់​ដេក​លើដី ក្នុង​គ្រា​នោះដែរ​បុរស​ឈ្មោះ អុំ ទូច ជា​បងថ្លៃ​ស្ទុះ​មកជួយ ក៏ត្រូវ​ឈ្មោះ​ស៊ី​ញ និង​បក្ខពួក​ព្រួត​វាយ​ត្រូវ​ជាច្រើន​ដៃ​បណ្តាលអោយ​ជាំភ្នែក​មួយ​ជំ​ហៀ​ង​។
​ ​ក្រោយពេល​កើតហេតុ​អ្នកជិតខាង​បាន​ចួ​ល​ជួយ​ឃាត់​ហើយ​បាន​យក​ស្ត្រី​រងគ្រោះ​មកកាន់​មន្ទីរ​​ពេទ្យ​ខេត្ត ចំណែក​ជនដៃដល់​ឈ្មោះ ស៊ី​ញ ភ័យ​ខ្លួន​បានគេច​បាត់​ពី​ផ្ទះ​។​DSC06143
​ ​លោក ម៉ា យន្ត បាន​អោយដឹងទៀតថា​៖ បាន​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៥ នេះ​គ្រួសារ​ជនរងគ្រោះ​ទាំង​២​នាក់​បាន មក​ដាក់ពាក្យ​ប្តឹង​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​រួចហើយ ដែល​ពេលនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំ​រឿង​តាម​និតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការខេត្ត ដើម្បី​សុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដែល​បាន​រត់​គេចខ្លួនបាត់​ពី​មូលដ្ឋាន​ទៅហើយ តែ​ជុង​ពិតជា​មិន​ភ្លេច​កុក​ឡើយ​៕​