ស្លាប់​១​នាក់​របួសធ្ងន់​ស្រាល​៥​នាក់​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​២​លើក​ផ្សេងគ្នា​យប់​តែមួយ​ក្នុងស្រុក​បរិបូរ​ណ៏​

0


​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ជូន​មកដល់​មន្ទីរពេទ្យ​និង​មនុស្ស​៥​នាក់​ទៀត​រង របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​២​ករណី​ផ្សេងគ្នា​ក្នុង​យប់​តែមួយ​។​ដែល​ហេតុ​ការ​ណ៏​ទី​១​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ ២០ ១៥ នៅលើ​ផ្លូវលំ​ស្ថិត ក្នុងភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៏​។

10922559_1692979410928435_3826069898497522472_n ករណី​ម៉ូតូ ជីះ​បុក​កង់​បណ្តាល អោយ​អ្នកបើក​ម៉ូតូ​ឈ្មោះ ស៊ុយ សុខុម ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូរ ឃុំ ពន្លៃ ស្រុក​បរិបូរ​ណ៏ បាន​ស្លាប់​ពេល​បញ្ជូន​មកដល់​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បរិបូរ​ណ៏ ចំណែក អ្នកជិះ​កង់​ឈ្មោះ សៀន សរ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​រង របួសស្រាល​។10712848_1692979364261773_4870846062521976654_n
​ដោយឡែក​ករណី​ទី​២ កើតឡើង​នៅវេលា​ម៉ោង ៧​និង​១០​នាទី យប់ ថ្ងៃទី​១៦ ខែ​ឆ្នាំ ដដែល​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣ ត្រង់ចំណុច​មុខ​វត្ត​អណ្តូងរវៀង​ស្ថិត​ក្នុងភូមិ អណ្តូងរវៀង ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូរ​ណ៏​។​

10420021_1692979307595112_1828919868310867756_nកើតឡើង​ដោយសារ​រថយន្ត​ទំនើប​១​គ្រឿង បើក បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្តាលអោយ​បុរស​អ្នកលក់​កា​រ៉ែ​ម​ម្នាក់ ឈ្មោះ សៀម ថុល អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​មេស ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល មក​ស្នាក់​នៅផ្ទះ បងប្អូន ក្នុងភូមិ​ផ្សារ ស្រុក​បរិបូរ​ណ៏ ដើម្បី​ដើរ​លក់​កា​រ៉ែ​ម របួសធ្ងន់​។​បុរស​៣​នាក់​ទៀត​រង រ​បូស​ស្រាល ក្នុង​ហេតុ​ការ​ណ៏​នេះ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ទាំង យប់​ផងដែរ​។​10403281_1692979334261776_1951838849378773028_n
​ជុំវិញ​ករណី​ទាំងអស់​ខាងលើនេះ​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖​គឺ​បណ្តាលមកពី​បើកបរ​នៅពេល​យប់ ហើយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ។​ចំណែក​រថយន្ត​ដែល​បង្ក​សមត្ថកិច្ច​កំពុង តែ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​នាំ អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ហើយ​៕