កាលពីរសៀលថ្ងៃទី១៦ ខែមករា កម្លាំងការពារសន្ដិសុខទីក្រុងប៉េកាំងបាន ធ្វើសមយុទ្ធសម្រាប់ប្រឆាំងភេរវកម្ម ជាការត្រៀមលក្ខណៈទប់ទល់ហេតុការណ៍ អាក្រក់កើតឡើងក្នុងឱកាសបុណ្យ ចូលឆ្នាំចិនជិតឈានមកដល់ ។
អ្នកនាំពាក្យកម្លាំងប៉ូលិសចិនបានឱ្យ ដឹងថា កម្លាំងសន្ដិសុខជាច្រើននាក់បាន ធ្វើហាត់សមសម្រាប់រក្សាសន្ដិសុខនៅ ក្នុងក្រុង ។ នៅក្នុងការធ្វើសមយុទ្ធនោះ មានឧទ្ធម្ភាគចក្រពីរគ្រឿង និងរថយន្ដ ៤០គ្រឿងសម្រាប់គ្រប់គ្រងចរាចរណ៍ ដោះស្រាយពេលមានហេតុការណ៍ បន្ទាន់កើតឡើង ។ គោលដៅក្នុងការធ្វើ សមយុទ្ធគឺធ្វើយ៉ាងណាដោះស្រាយស្ថាន ការណ៍ឱ្យបានទាន់ពេលវេលា ។
អ្នកនាំពាក្យស្នងការប៉ូលិសក្រុង ប៉េកាំងបានឱ្យដឹងថា ការខិតខំប្រឆាំង ភេរវកម្មគឺដើម្បីធានាសុខសន្ដិភាព ស្ថិរ ភាពនៅក្នុងក្រុងនាឱកាសបុណ្យចូលឆ្នាំ ជិតឈានមកដល់ ។
ចិនក៏ជាគោលដៅវាយប្រហារមួយ របស់ក្រុមជ្រុលនិយម ពិសេសគឺតំបន់ ជនជាតិអ៊ុយហ្គ័រគ្រប់គ្រងដែលតែងតែ ប្រឆាំងរដ្ឋាភិបាលដោយសារតែពួកគេ យល់ថា មិនទទួលបានយុត្ដិធម៌នៅក្នុង សង្គម 9