​កាសែត​ត្លុក Charlie Hebdo បង្ក​ឱ្យ មាន​បាតុកម្ម​បង្ហូ​ឈាម​ក្នុង​ពិភព​អ៊‌ិ​ស្លាម​

0

​ពលរដ្ឋ​អ៊‌ិ​ស្លាម​នៅ​ជុំវិញ​ពិភពលោក កាលពី​ថ្ងៃទី​១៦​មករា បាននាំគ្នា​ដង្ហែ​ក្បួន បាតុកម្ម​សារជាថ្មី​ប្រឆាំង​ទៅនឹង​កាសែត ត្លុក​បារាំង Charlie Hebdo ដែល​ផ្សព្វ ផ្សាយ​រូប​ត្លុក​កំប្លែង​ពី​ព្រះអាទិទេព​របស់ ពួកគេ មាន​លក្ខណៈ​ប្រមាថ​មាក់ងាយ ដល់​សាសនា​អ៊‌ិ​ស្លាម ។ បាតុកម្ម​ប្រឆាំង ប្រែ​ក្លាយទៅជា​អំពើហិង្សា​បង្ហូ​ឈាម​គ្នា នៅក្នុង​ប្រទេស​ណៃ​ជើ និង​ប៉ា​គី​ស្ថាន ។download (7)
​ការធ្វើ​បាតុកម្ម​នៅ​ទីក្រុង Zinder ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​ណៃ​ជើ​ប្រែក្លាយ ជា​អំពើហិង្សា​បណ្ដាលឱ្យ​មនុស្ស​៤​នាក់ ស្លាប់ និង​៤៥​នាក់​រងរបួស ។ បាតុករ​ខឹង សម្បា​បាន​វាយបំផ្លាញ​ព្រះវិហារ​កាតូលិក និង​ឡោមព័ទ្ធ​ដុត​មជ្ឈមណ្ឌល​វប្បធម៌ បារាំង ។

គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​មួយ នៃ​ប្រទេស​ណៃ​ជើ​បាន​បញ្ជាក់ថា អ្នក ស្លាប់​ទាំង​៤​នាក់ និង​អ្នករងរបួស​៣​នាក់ ទៀត សុទ្ធសឹងតែ​ត្រូវ​គ្រាប់កាំភ្លើង ។ រដ្ឋាភិបាល​ណៃ​ជើ​បាន​ហៅ​ថ្ងៃ​សុក្រ​កន្លង មក ជា​ថ្ងៃ​ខ្មៅ​ងងឹត​សម្រាប់​ប្រទេសជាតិ​។​
​ក្រៅពី​ប្រទេស​ណៃ​ជើ​នៅ​ទីក្រុង​កា​រាជី ប្រទេស​ប៉ា​គី​ស្ថាន ក៏មាន​បាតុករ​៣​នាក់ រងរបួស​នៅពេល​ប៉ះទង្គិច​គ្នា​ជាមួយ កម្លាំង​ប៉ូលិស​នៅមុខ​ស្ថានទូត​បារាំង ។ អ្នកសារព័ត៌មាន​រូប​ភាព​របស់​បណ្ដាញ ព័ត៌មាន​បារាំង AFP ម្នាក់​ក៏​រង​ការបាញ់ ពី​ខាងក្រោយ​បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់ ផងដែរ ។
​បាតុកម្មហិង្សា​ក៏បាន​ធ្វើឡើង​នៅ Dakar និង Mauritania ពេលដែល​ក្រុម បាតុករ​ដុតបំផ្លាញ​ទង់ជាតិ​បារាំង ។ ក្នុង ពេល​ជាមួយគ្នា​នោះដែរ នៅ​ប្រទេស ការ​តា និង​បា​រ៉ែ​ន ក្រុមបាតុករ​ក៏បាន ព្រមាន​ថា​រូប​ត្លុក​របស់​បណ្ដាញ​ព័ត៌មាន Charlie Hebdo ដែល​បាន​ផ្សព្វផ្សាយ​កាល ពីថ្ងៃ​ទី​១៤​មករា គឺជា​ការដុត​បញ្ឆេះ​កំហឹង របស់​ពលរដ្ឋ​អ៊‌ិ​ស្លាម​នៅ​ជុំវិញ​ពិភពលោក ឱ្យមាន​គំនំ​គុំ​គួ​ន​កាន់តែខ្លាំង​ឡើង ។ នៅ ក្នុងប្រទេស​ម៉ាលី​វិញ ក្រោយ​ពិធី​បន់ ស្រន់​នៅ​ថ្ងៃ​សុក្រ សាសនិក​អ៊‌ិ​ស្លាម​រាប់ ពាន់​នាក់ បានធ្វើ​បាតុកម្ម​ដោយ​ស្រែក ហោក​ញ្ច្រៀ​វ​ពាក្យស្លោក​ថា មិនត្រូវ​ប៉ះ ពាល់​ជាដាច់ខាត​ដល់​ព្រះអាទិទេព ។ “​ខ្ញុំ ជា​សាសនិក​អ៊‌ិ​ស្លាម ខ្ញុំ​គោរព​ស្រឡាញ់ ព្រះ​របស់ខ្ញុំ អ្នកណា​ហ៊ាន​ប្រមាថ​នឹងត្រូវ ទទួលទោស ។
​ដោយឡែក​នៅ​ទីក្រុង​អា​មេន ប្រទេស ហ្ស​ក​ដង់ បាតុករ​ប្រមាណ​៣​ពាន់​នាក់​ក៏ បាន​ដង្ហែ​ក្បួន​បាតុកម្ម ដោយ​លើក​ស្លាក បដា​ធំៗ​ថា “​ការប៉ះពាល់​ដល់​ព្រះអាទិទេព គឺ​ធ្វើឱ្យមាន​ភេរវកម្ម​នៅលើ​ពិភព លោក​”​។ ចំណែក​នៅ​ប្រទេស​អាល់​ហ្សេ​រី ក្រុមបាតុករ​ក៏បាន​លើកស្លា​កប​ដា​ធំៗ​ថា “​យើងទាំងអស់គ្នា​ជា​ព្រះ​មូ​ហា​ម៉េ​ដ ការ ប៉ះពាល់​ដល់​ព្រះ​មូ​ហា​ម៉េ​ដ គឺ​ប៉ះពាល់ ដល់​សាសនិក​អ៊‌ិ​ស្លាម​ទាំងអស់ ”​។
​សកម្មភាព​របស់​សារព័ត៌​មានបារាំង Charlie Hebdo កំពុងតែ​ជំរុញឱ្យមាន សង្គ្រាម​រវាង​សាសនា​អ៊‌ិ​ស្លាម​នឹង​សាសនា កាតូលិក ក្នុងពេលដែល​ពលរដ្ឋ​អ៊‌ិ​ស្លាម មិន​អនុញ្ញាតឱ្យ​សាសនិក​កាតូលិក ប្រមាថ​មាក់ងាយ​សាសនា​របស់ខ្លួន​នោះ ឡើយ ។​download (8)
​កាសែត​បារាំង​មាន​សកម្មភាព​ប្រឆាំង ទៅនឹង​ក្រុម​ភេរវ​ករ​អ៊‌ិ​ស្លាម​ជ្រុលនិយម ប៉ុន្ដែ​ទ​ង្វេ​*​ី​របស់ខ្លួន​បាន​ប៉ះពាល់​ដល់ សាសនិក​អ៊‌ិ​ស្លាម​ស្លូតត្រង់​ដទៃទៀត​ដែល ពួកគាត់​មិនអាច​ស៊ូទ្រាំ​មើលឃើញ​ព្រះ របស់ខ្លួន​ជា​បុគ្គល​ដែល​លើកដាក់​លើ ហឹ​ង​គោរពបូជា​រាល់ថ្ងៃ ទទួលរង​ការ ប្រមាណ​បែបនេះ​។ មិនថាឡើយ​សាសនា អ៊‌ិ​ស្លាម ប្រសិនបើ​ព្រះ​សាសនា​ដទៃ​រង ការប្រមាថ​មាក់ងាយ​នោះ ប្រាកដជា មាន​ផ្ទុះ​កំហឹង​បែបនេះ​ដូចគ្នា 9