សៀមរាបៈ សកម្មភាពដឹកឈើដោយខុសច្បាប់យ៉ាងកក្រើកដី សមត្ថកិច្ច មេព្រៃគ្មាន វិធានការបង្រ្កាប ជាហេតុធ្វើឲ្យមហាជនសង្ស័យថា ប្រហែលជាត្រូវដងត្រូវផ្លែគ្នា ទើប បានជាការដឹកឈើខុសច្បាប់ ប្រព្រឹត្តទៅដោយរលូន ទោះជាឃាត់រថយន្ត ដឹកបទ ល្មើសហើយ អញ្ជើញឲ្យលោកមេព្រៃមកទទួលយក ក៏មេព្រៃនាំគ្នា បិទទូរស័ព្ទទាំងអស់។
ជាក់ស្តែងនៅយប់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៥ វេលាម៉ោង ៩.២០នាទី សកម្មភាព ដឹកបទល្មើសព្រៃឈើ បានដឹកដូចដង្ហែរកឋិន ឆ្លងកាត់មុខសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើ តែពុំមានការឃាត់ឬទប់ស្កាត់នោះទេ តែបែរជាមេព្រៃបានចេញ មកទទួល យកលុយទៅវិញ ក្នុងពេលនោះឈ្មួញឈើបានឈប់ កាឡេថង ដែល មានចម្ងាយពី ១៥០ម៉ែត្រ ពីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ក្នុងពេលនោះក៏មានការខលទៅសមត្ថកិច្ច មេព្រៃឲ្យមកទទួលយកបទល្មើសទាំងនោះ តែបែជាមិនលើកទូរស័ព្ទទាំងមេ ទាំងកូន។
លោក ស៊ិន ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ បានឲ្យដឹងថា ក្នុងនាមលោក ជាផ្នែក មួយនៅក្នុង គណៈបញ្ជារការឯកភាព តែងតែបានលើកនៅក្នុងអង្គប្រជុំ ជាច្រើន លើក ច្រើនសារ ឲ្យសមត្ថកិច្ចជំនាញរឹតបន្តឹង បង្រ្កាបបទល្មើសព្រៃឈើ ព្រោះជំនាញស្រាប់ តែបើសិនជាជំនាញមិនបង្រ្កាបនោះទេ សមត្ថកិច្ចជំនាញព្រៃ ឈើត្រូវតែទទួល ខុសត្រូវ ចំពោះមុខច្បាប់ តែក្នុងនោះក៏មានការលើកលែងខ្លះ ចំពោះបងប្អូនដែលដឹកឬសឈើ និងសុំច្បាប់ដឹកត្រឹមត្រូវ ក្នុងសាងសង់ផ្ទះយើងតែងតែអនុគ្រោះ និងក៏សំណូមពរ ឲ្យ ជំនាញពិនិត្យឲ្យបានច្បាស់លាស់ នូវបញ្ហារការដឹកឈើផ្ទះចាស់បង្កប់ឈើថ្មី ។
លោក យ៉ាន់ ស៊ីវ៉ាត់ នាយសង្កាត់មេព្រៃស្វាយលើ ត្រូវបានប្រភពពត៌មាន ពីមហាជន និយាយថា បច្ចុប្បន្នកំ ពុងតែគ្រប់ទឹក ក្នុងការទទួលសំណែនពីបទល្មើស តាមរយះរថយន្ត ដឹកឈើទាំងយប់ទាំងថ្ងៃ និងបានប្រមូល លុយពីគោយន្ត, កាឡេថង ឬ គោយន្តកន្ត្រៃ, រថយន្តសាំយ៉ុង, រ៉ឺម៉ក ដែលបានធ្វើសកម្មភាពដឹកដោយរលូន ជារៀងរាល់ថ្ងៃ ដោយលោក យ៉ាន់ ស៊ីវ៉ាត់ មិនខ្ចីបង្រ្កាប។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា លោក យ៉ាន់ ស៊ីវ៉ាត់ សង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ មិនហ៊ាន បង្រ្កាប អ្នកពត៌មាន បានខលទូរស័ព្ទទៅលោក យ៉ាន់ ស៊ីវ៉ាត់ នព្រមលើកទោះជាខលរាប់សិបដងក៏ដោយ តាមរយះលេខ ០៩៧២២២០០០១ ចំណែកឯលោក ឯក មន្នី នាយរងអធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប បានខលទូរស័ព្ទទៅលេខ ០១២៨៩៨៦៧៨ ចូលហើយ មិនព្រមលើកដូចគ្នា ទើបមិនបណ្តាលឲ្យទទួលបានចម្លើយក្នុងការបំភ្លឺពីករណីបណ្តែតបណ្តោយឲ្យមានចរាចរណ៍ឈើដូចគោហ្វូង ទើបធ្វើឲ្យមានការងឿង ឆ្ងល់ថា លោក ឯក មន្នី និងលោក យ៉ាន់ ស៊ីវ៉ាត់ ត្រូវបងប្អូនបង្កើតឬយ៉ាងណា បានជាអត្ថចរិកដូចគ្នាម្លេះ។
ដោយ ប៊ុន រដ្ឋា