​​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តសៀមរាប ជួយ​លុបបំបាត់​ល្បែងស៊ីសង​ផង​

0


សៀមរាបៈ ខេត្តសៀមរាប​គឺជា​ខេត្ត​ដែល​ប្រមូលផ្តុំ​នូវ​ភ្ញៀវ​ទេសចរណ៍ ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ក្នុង នោះគេ​សង្កេតឃើញថា បញ្ហារ​សណ្តាប់ធ្នាប់ សន្តិសុខ និង​ការយក ចិត្តទុកដាក់រ​បស់​អាជ្ញាធរខេត្ត​បាន​លើក កម្ពស់​ខេត្តសៀមរាប​កាន់តែខ្លាំង​ឡើង ក្នុង​Image17គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​កំសាន្ត ក្នុង​នោះគេ សង្កេតឃើញ​នៅមាន​ចំនុច​ខ្វះខាត របស់​អាជ្ញាធរខេត្ត​ដែល​ពុំទាន់​មានការ​ទប់ស្កាត់​និង​លុបបំបាត់​ល្បែង ស៊ីសង​ដែល​កំពុងតែ​កើតមាន​ជាច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប​។​Image16
​ជាក់ស្តែង​ទីតាំង​បន​ល្បែងស៊ីសង​មួយកន្លែង កំពុងតែ​ប្រមូលផ្តុំ​អ្នកញៀន​ល្បែង ឲ្យ​វី​វួ​ក​ក្នុងការ​ផ្សងសំណាង នឹង​ល្បែងស៊ីសង ដូចជា​ជល់​មាន់ បៀ អាប៉ោង ស្ថិតនៅ​ក្នុងព្រៃ​អាកាស្សា ស្ថិតនៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​នោះគេ​សង្កេតឃើញ​មាន អ្នករត់ម៉ូតូឌុប អ​ជីករ មន្ត្រីរាជការ សមត្ថកិច្ច​ កំពុងតែ​ត្រូវ បាន​បោះបង់​តួនាទី ក្នុងពេល​ការងារ ហើយ​យក​ពេលវេលា​ដ៏​មាន​ដំលៃ ទៅ​ផ្សងសំណាង​នូវ​ល្បែងស៊ីសង នេះ​ទៅវិញ ។​Image15
​ក្នុងនោះដែរ​គេ​សង្កេតឃើញថា ទាំង​ប្រជាពលរដ្ឋ​ក្រីក្ររ រក​ព្រឹក​ខ្វះ​ល្ងាច នៅក្នុង​មូលដ្ឋាន ប៉ុស្តិ៍​សាលា​កំរើក បាននាំគ្នា​លេងល្បែង​ស៊ីសង បៀ អាប៉ោង យ៉ាង​រំភើយ ដោយ​ពុំមាន​ការគិតគូរ​ពី​បញ្ហារ​ប្រកបមុខរបរ​ស្រប ច្បាប់​នោះទេ តែ​បែរជា​នាំគ្នា​ចាក់​កន្ទុយលេខ និង​លេងល្បែង​ស៊ី​ង​ទៅវិញ ចំនុច​បញ្ហារ​នេះ​ពុំ​ត្រូវបាន​បក ស្រាយ​បំភ្លឺ​ពី​សំណាក់​លោក អធិការ​ក្រុង​សៀមរាប​នោះទេ ដោយសារ​ពុំ​អាចធ្វើ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ បាន ។​Image14
​ប្រជាពលរដ្ឋ​បាន​សំណូមពរ យ៉ាងទទូច ដល់​លោក សត ណា​ឌី ស្នងការ​នគរបាល ខេត្តសៀមរាប និង​ឯក ឧ​ត្ត​ម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប ជួយ​លុបបំបាត់​នូវ​បញ្ហារ ល្បែងស៊ីសង ផង ដោយសារ​តែមាន​ល្បែង​ទាំងនេះ ទើប​បង្ករ​ឲ្យ​មាន​ភាពអសន្តិសុខ និង មិនអាច​គោរ​បាន​ទាំងស្រុង​នូវ​គោលនយោបាយ​ភូមិ​មាន​សុ​វត្តិភាព​នោះទេ ។​Image12 Image11 Image10 Image8 Image9