​សាលាក្រុង​បានរៀបចំ​បោសសំអាត​ក្នុង​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​ដោយ​ចូលរួម​ពី​កំលាំង​សម​ត្ថិ​កិច្ច​ទាំង​៣​ប្រភេទ​

0

​កំពង់ធំ​= កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ សាលាក្រុង​បានរៀបចំ​ពិធី​ពលកម្ម​បោសសំអាត​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ ដោយមាន​ការចូលរួម​ពី​កងកំលាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ មាន​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង ,​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​,​កំលាំង​Image23

សមត្ថកិច្ច​តំបន់សឹករង​ក្រុង សរុប​ចំនួន​៤៥​នាក់​។​
កងកំលាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​បាន​ចូលរួម​បាស​សំអាត​ក្រុង​ស្ទឹងសែន​នៅ​ជុំវិញ​បរិវេណ​រូប​ដំរី​ជាន់ខ្លា តាម​ដងផ្លូវ​ទី​សា​ធា​រណះ​ក្នុង​ក្រុង​និង​តាម​ច្រក​ផ្លូវ​នីមួយៗ ជុំវិញ​ក្រុង​ដើម្បី​សំអាត​បរិស្ថាន​អោយបាន​ស្អាត បំបាត់ចោល​នូវ​កាកសំណល់​រឹង ប្រមូល​ដុត​កំទេចកំទី​សំរាម​ដែល​នៅ​ពាសពេញ​តាម​ដងផ្លូវ ទីប្រជុំជន អោយបាន​ស្អាត​ល្អ មាន​អនាម័យ​ដើម្បី​ធ្វើអោយ​ទិដ្ឋភាព​ក្នុង​ក្រុង​ស្ទឹងសែន​ពោរពេញ​តៅ​ដោយ​បរិយាកាស​ល្អ អនាម័យ​ខ្ពស់ និង​ជា​គំរូ​ដល់​ប្រជា​ពល​រដ្ន ទូទៅ​ក្នុង​ក្រុង​ស្ទឹងសែន​ក៏​ដូច​ប្រជា​ពល​រដ្ន​ក្នុង​ខេត្តកំពង់ធំ​ទាំងមូល​ចូលរួម​សំអាត​ទាំងអស់គ្នា ទាំង​អនាម័យ បរិស្ថាន​ស្អាត ដើម្បី​ទទួលបាន​នូវ​ផាស​សុខ​ភាពល្អ កំលាំង​មាំមួន​ជៀស​ផុតពី​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ ។​

Image19
​លោក ញែ​ម ឈុន លី អធិការ​ក្រុង​ស្ទឹងសែន​បាន​មានប្រសាសន៍ថា ការធ្វើ​ពលកម្ម​សំអាត​បរិស្ថាន​ក្រុង​នេះ​មិន​ត្រឹមតែ​ធ្វើអោយ​បរិស្ថាន​ស្អាត​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើអោយ​បរិយាកាស​ល្អ​មាន​អនាម័យ ហើយ​ការចុះ​ធ្វើ​ពលកម្ម​នេះ​ដឹកនាំ​ដោ​យគ​ណះ​កម្ម​ការឯកភាព​ក្រុង ដែល​តំរូវអោយធ្វើ​ក្នុង​១​ខែម្ដង ។​

Image18
លោក ហុក រិ​ន អភិបាល​បាល​ក្រុង​ស្ទឹងសែន​បាន​មានប្រសាសន៍ថា ការចូលរួម​សំអាត​បរិស្ថាន​ក្រុង​នេះ​គឺ​យើង អនុវត្តន៍​នូវ​ផែនការ​របស់​ក្រុង ក្នុង​រយះពេល​១​ខែម្ដង គឺ​សាលាក្រុង​បាន​ចាត់តាំង​ការចូលរួម​ធ្វើ​ពលកម្ម​សំអាត​បរិស្ថាន​និង​អនាម៍យ​ក្នុង​ក្រុង​ស្ទឹងសែន​ដែលមាន​ការចូលរួម​ពី​កងកំលាំងប្រដាបអាវុធ​ទាំង​៣​ប្រភេទ មានកំ​លាំង​កងរាជអាវុធហត្ថ កំលាំងយោធា កំលាំង​នគរបាល ដើម្បី​ឆ្លើយតប​ទៅ​និង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ល្អ​។ ប៊ុន​រិទ្ធី​

Image20

Image33