ខេត្តកំពង់ចាម: អ្នកលេងល្បែងមាន់ជល់មួយក្រុម ត្រូវបាន អ ហ ស្រុកកំពង់សៀមធ្វើរការបង្ក្រាប និងឃាត់ខ្លួនបានអ្នកលេងម្នាក់ រឹបអុស ម៉ូតូបាន៦គ្រឿងរួមនិងសំភារមួយចំនួនទៀត ក្រៅពីនេះអ្នកលេងដ៏ទៃទៀតត្រូវបានរត់គេចខ្លួនអស់។
លោក យឹម អូន មេបញ្ជារការ អ ហ ស្រុកកំពង់សៀមបានឲដឹងថា នៅវេលាម៉ោង១១,១០នាទីថ្ងៃត្រង់ទី១៨ ខែមករា ឆ្នាំ២០១៥ នៅចំណុច ភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំលាំង អ ហ ស្រុកចំនួន៥នាក់ មធ្យោបាយរថយន្ត១គ្រឿងម៉ូតូ២គ្រឿង ដឹកនាំដោយរូបលោក បានចុះប្រត្តិបត្តការធ្វើរការបង្ក្រាបនិងឃាត់ខ្លួនបាន អ្នកលេងមាន់ជល់ម្នាក់ មានឈ្មោះ យិន ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកបន្តថាក្នុងប្រត្តិបត្តការនេះផងដែរយើងរឹបអុសបានវត្ថុតាងម៉ូតូ៦គ្រឿងនិងសំភារមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ ម៉ូតូនិងសំភារខាងលើ បានបញ្ជូនទៅបញ្ជារការដ្ឋាន អ ហ ខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ដោយគ្មានយោគយល់រត់ការនៅកន្លែង អ ហ ឡើយ៕



































