ជប៉ុន ផ្តល់ប្រាក់​កម្ចី ២៧៥ លាន​ដុល្លារ ឲ្យ​កេ​ន​យ៉ា ពង្រីក​កំពង់ផែ

0

​ប្រទេស​កេ​ន​យ៉ា និង ជប៉ុន បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​រួមគ្នា​មួយ ដោយ ប្រទេស​មហាអំណាច សេដ្ឋកិច្ច ទី​បី លើ​ពិភពលោក​មួយ​នេះ នឹង​ផ្តល់​ប្រាក់កម្ចី​ប្រមាណ ២៧៥​លាន​ដុល្លារ សហរដ្ឋអាមេរិក ដល់​ប្រទេស អាហ្វ្រិក​កណ្តាល ក្នុងតំណាក់កាល​ទី​ពីរ ដើម្បី ពង្រីក​កំពង់ផែ អន្តរជាតិ​នៅ​ទីក្រុង មុំ​បា​សា ។​download
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែមករា ឆ្នាំ ២០១៥ នេះ​ថា រដ្ឋមន្ត្រីក្រសួង​រតនា​គារ​ជាតិ កេ​ន​យ៉ា លោក ហេន​រី រ៉ូ​ទិច​ហ៍ បាន​និយាយថា ប្រាក់កម្ចី​នេះ នឹង ប្រើប្រាស់​ដើម្បី អភិវឌ្ឍន៍​កំពង់ផែ ដូចជា​ការពង្រីក​បន្ថែ​ម និង កសាង​នូវ​កន្លែង​ស្តុក ទំនិញ កុង​ទឺ​នឺ នៅ​ច្រកចូល​លេខ ២២​ផងដែរ​។​download (2)
​គួរ​បញ្ជាក់ថា ប្រទេស​ជប៉ុន បាន​បង្កើន​តួនាទី របស់ខ្លួន ក្នុង​ការជួយ​អភិវឌ្ឍន៍ ប្រទេស​ជាច្រើន នៅ​តំបន់​អាហ្វ្រិក ជាពិសេស​ប្រទេស​កេ​ន​យ៉ា ។ ដោយ​មើលឃើញ បែបនេះ លោក​រដ្ឋមន្ត្រី កេ​ន​យ៉ា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាល​ជៅ​ចំពោះ​ជប៉ុន ដែល​បាន​ជួយ​ស្តារ និង អភិវឌ្ឍន៍ សេដ្ឋកិច្ច​របស់​កេ​ន​យ៉ា តាមរយៈ​ការផ្តល់ ជំនួយឥតសំណង និង កម្ចី​ឥណទាន កន្លងមក ៕download (1)