តម្លៃ​ប្រេង​នៅ វេ​ណេ​ស៊ុយ​អេ​ឡា ធ្លាក់ចុះ​ដល់​ក្រោម ៤០​ដុល្លារ ក្នុង​មួយ​បារ៉ែល

0

​តម្លៃ​ប្រេង​ឆៅ នៅក្នុង​ប្រទេស វេ​ណេ​ស៊ុយ​អេ​ឡា បាន​បន្ត​ធ្លាក់ចុះ យ៉ាងគំហុក ដដែល ឈានចូល​ដល់​ពាក់ កណ្តាល​ខែមករា ឆ្នាំ ២០១៥ ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៥ ឆ្នាំ គឺ​តម្លៃ​ដ៏​ទៀប ៣៩,១៩ ដុល្លារ​ក្នុង​មួយ​បារ៉ែល ប្រៀបធៀប​នឹង​តម្លៃ ៤២,៤៤ ដុល្លារ កាលពី​រយៈពេល មួយ​សប្តាហ៍​មុន​។​download (6)
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ដកស្រង់​សេចក្តីប្រកាស ពី​ក្រសួង​ប្រេង របស់​វេ​ណេ​ស៊ុយ​អេ​ឡា នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែមករា ឆ្នាំ​២០១៥ នេះ​ទៀតថា ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង បាន​បង្ក ឲ្យ​សេដ្ឋកិច្ច​ប្រទេស អាម៉េរិក​ឡាទីន​មួយ​នេះ ខាតបង់​ជាខ្លាំង​។ តម្លៃ​ប្រេង​ធ្លាក់ចុះ​ក្នុង​មួយ ដុល្លារៗ វា​ស្មើនឹង​ការខាតបង់​ប្រាក់ ចំណូល​ក្នុងតម្លៃ ៧០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​
​បើ​គិតពី​ខែមិថុនា ឆ្នាំ ២០១៤ រហូតមកដល់​ពេលនេះ តម្លៃ​ប្រេង​របស់ វេ​ណេ​ស៊ុយ​អេ​ឡា បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៦០​ភាគរយ​ហើយ​។ នៅ​សប្តាហ៍​នេះ លោក​ប្រធានាធិបតី នី​កូ​ឡាស ម៉ា​ឌួ​រ៉ូ បានធ្វើ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ជួបពិភាក្សា ជាមួយ​សម្ព័ន្ធមិត្ត​មួយ នេះ និង​សមាជិក ៥​ទៀត​នៃ​អង្គការ OPEC ក្នុង​ការជួយ​ស្តារ តម្លៃ​ប្រេង​ឲ្យ​ប្រសើរ​ឡើងវិញ​។​download (5)
​គួរ​បញ្ជាក់ថា សមាជិក OPEC ដូចជា វេ​ណេ​ស៊ុយ​អេ​ឡា រុស្ស៊ី និង អ៊ីរ៉ង់ កន្លងមក​បាន គាំទ្រ ចំពោះ​ការកំណត់ ចំនួន​ផលិត​ប្រេង ប៉ុន្តែ​បណ្តា​ប្រទេស នៅ​ឈូង​សមុទ្រ បាន​ជំទាស់ ដំណោះ ស្រាយ​ដែល​បានលើកឡើង ដោយ​នៅតែ​បន្ត សង្វាក់​ផលិតកម្ម ក្នុង​ចំនួន​ដូច​រាល់ដង ទើប​ធ្វើ ឲ្យ​តម្លៃ​ប្រេង​ចុះថោក ដោយសារតែ​បរិមាណ ផ្គត់ផ្គង់​កើនឡើង ។ បណ្តា​ប្រទេស​ឈូង​សមុទ្រ ជា​សម្ព័ន្ធមិត្ត របស់​អាមេរិក និង អឺរ៉ុប ដែល​កំពុង​ដាក់ ទណ្ឌកម្ម​លើ​រុស្ស៊ី ៕