អគ្គិភ័យ​បាន​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ ១​ខ្នង​ក្នុងស្រុក​មង្គល​បូរី​

0


​បន្ទាយមានជ័យ​: អគ្គិភ័យ​បាន​ឆេះ ផ្ទះ​ប្រជាពលរដ្ឋ ដែល​ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី មួយ​ខ្នង​នៅ​ភូមិ​អន្លង់​មានទ្រព្យ ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​ប្រមាណ​៩ ព្រឹក ថ្ងៃទី​១៩ ខែមករា​នេះ​។​unknown (1)
​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម គេ​បានឃើញ សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ បាន​សហការគ្នា ជួយ​អន្តរាគមន៍​និង​យក​ទឹក​មកជួយ​ជះ តែដោយសារ​អណ្តាត​ឡើង ឆេះ​ខ្លាំងពេក មិនអាច​គ្រប់គ្រង​ស្ថាន​ការ​នេះ​បានឡើយ​។ តែ​ភ្លាមនោះ គេ​បានឃើញ​រថយន្ត​បាញ​ទឹក​របស់​ក្រុម​ហ៊ុម ចិន ដែល​បាញ់ស្រោច​ទឹក​ផ្លូវ​មួយគ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​១​គ្រឿង​បានមក​ជួយ បាញ់​ពន្លត់​ទាន់ពេល វេលា ទើប​មិន​បណ្តាល​ឲ្យ​ឆាបឆេះ​រាលដាល ទៅផ្ទះ​ប្រជាពលរដ្ឋ ដែល​ក្បែរ​នោះ​។​unknown
​នៅពេលនេះ គេ​មិនទាន់​ដឹង ពី​មូលហេតុ បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ​មកពី​អ្វី​នោះដែរ ព្រោះ​ពេលនេះ សមត្ថកិច្ច​បាន​កំពុងធ្វើការ ហើយ​ទំហំ​នៃ​ការខូចខាត​ក៏​មិន ទាន់​ដឹង​នៅឡើយ​ដែរ​៕