ជនសង្ស័យ​ម្នាក់​បោក​ម៉ូតូ​គេ​១​គ្រឿង​យកទៅលក់​បាត់​គេចខ្លួន​បាន​១១​ថ្ងៃ​ត្រូវ​ម្ចាស់​ប្រទះឃើញ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

0

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព ឆបោក​យក​ម៉ូតូ ពី​អ្នក​ស្គាល់គ្នា​បាន​១​គ្រឿង ហើយ​បាន​ជិះ​យកទៅលក់​បាត់ និង​បាន​គេចខ្លួន​បាត់អស់រ​យៈ​ពេល ១១​ថ្ងៃ​ត្រូវបាន ម្ចាស់​ម៉ូតូ​ប្រទះឃើញ ធ្វើការ​ឃាត់ខ្លួន ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ កាលពី​វេលា​ម៉ោង ៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​Image18

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​Image19ន​ឈ្មោះថា សៀង ធី ហៅ រុំ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅក្នុង ភូមិ​ខាងលើ​។​ជននេះ​បានធ្វើ​សកម្មភាព បោក​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CA-7909 ដែលជា​កម្មសិទ្ធិ របស់​ប​បុរស ម្នាក់​ឈ្មោះ គឿន ព្រែក ហៅ ធី អាយុ​២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ហេតុ​ការ​ណ៌​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​០៧ ខែមករា ដោយពេល​នោះ រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ផឹកស៊ី ជាមួយគ្នា​លុះ​អស់ សាច់​ក្លែម ជនសង្ស័យ​បាន ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ជិះ ទៅ​ទិញ​សាច់​ក្លែម ហើយក៍​បាន​ជិះ​យក ទៅ​បាត់​រហូត​។​បន្ទាប់ពី​ដឹងថា ចាញ់បោក​ជនសង្ស័យ​នោះ​ហើយ ជនរងគ្រោះ​បាន​តាមរក​គ្រប់​ទីកន្លែង ហើយក៍​ប្រទះឃើញ​ជនសង្ស័យ កំពុងស្នាក់នៅ​ផ្ទះជួល ក៍បាន​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​តែម្ដង​៕