ប្ដឹង​ទា​២៣​លាន​រៀល​ខ​ណះ​ពលរដ្ឋ​ចាប់​ទា​២៥​ក្បាល​ចុះ​ស៊ីក្នុង​ទឹក​អាង​តា​ដោក​សម្រាប់​ប្រើប្រាស់​ក្នុងភូមិ​

0

បន្ទាយមានជ័យ​:ម្ចាស់​អ្នក​ចិញ្ចឹម​ទា​បាន​ប្ទា​សំណង​រហូតដល់ ២៣​លាន​រៀល ខ​ណះ​ពលរដ្ឋ​ចាប់​ទា​២៥​ក្បាល​យកទៅ​ប្ដឹង​មេភូមិ ដោយ​សត្វ​ទា​ទាំងនេះ​ចុះ ស៊ី​ចំណី​ក្នុង​អាងទឹក​ប្រសាទ​តា​ដោក ដែល​ទឹក​អាង​នេះ​ពលរដ្ឋ​ប្រើប្រាស់​ជាប្រចាំ​។​unknown (4)
​អាជ្ញា​ឃុំ​រួមទាំង​ប៉ូលីស​ប៉ុស្ដិ៍​រដ្ឋបាល មេភូមិ និង​កងរាជអាវុធហត្ថ​ស្រុក​ឈឺក្បាល​ដោយ ស្រាយ​បញ្ហា​មិនទាន់មាន​ការយល់ ព្រម​ពី​ភាគី​ទាំងសងខាង​។​
ករណីនេះ​បានកើត​ឡើង​នៅ​អាង​ប្រាសាទ​តា​ដោក ស្ថិតនៅ​ជាប់​ភូមិ​៤​គឺ​ភូមិ ដឺ ភូមិ​គោគ​ខ្ពស់ ភូមិ​ស្ដៅ​និង​ភូមិ​ថ្មី ឃុំ​គោគ​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ លើក​យកមក​ដោះស្រាយ​នៅ​សាលាឃុំ​នា​ថ្ងៃទី​១៨​មករា​២០១៥ តែ​នៅ​មិនទាន់មាន​ការព្រមព្រាង​គ្នា​នៅឡើយ​។​unknown
ម្ចាស់​ទា​អ្នកស្រី សេង លាង​គីម ប្រាប់ថា​:​គាត់​បាន​សុំ​ការអនុញ្ញាត​ពី​មេឃុំ​ភូមិ​ថ្មី យក​ទា​មកអោយ​ស៊ី​ចំណី​ក្នុង​ទឹកដី​កាន់កាប់​របស់គាត់ ដោយ​ជូន​ប្រាក់​ចំនួន​៥០​ម៉ឺន និង​សន្យា​ជូន​កាត​ទូ​ស័ព្ទ ៥​ដុល្លា​ទៅ​មេភូមិ​ម្នាក់​ក្នុង​១​ភូមិ តែ​នៅពេល​ដឹក​ទា​មកដល់​វា​ស្រែ មាន​មនុស្ស ១​គោយន្ត​ដេញ​វាយ ចាប់​ទា​របស់គាត់​បាត់​រហូត​ដល់ ១៥០០​ក្បាល តែ​រកឃើញ​វិញ ៥០​ក្បាល​។​unknown (3)
ម្ចាស់​ទា​អ្នកស្រី សេង លាង​គីម ថា​គាត់​នឹង​ប្ដឹង​ទា​សំណង​២៣​លាន​រៀល ដោយ​ចោទ​ប្រជា​សហគមន៍​ពីបទ​លួច ទា​ចិញ្ចឹម​របស់គាត់ ដោយ​គិត​១​ក្បាល​២​ម៉ឺន​រៀល​។​
លោក​ឆា​ម ឈឿ មេភូមិ​ដឺ​និង​ជា​តំណាង​សហគម​ប្រើប្រាស់​ទឹក​ក្នុង​អាង ប្រាសាទ​តា​ដោក​ប្រាប់ថា​: ពលរដ្ឋ​ដែលជា​ប្រជា​សហគមន៍​ក្នុងភូមិ​ដឺ ឃុំ​គោ​គគ​ឋិ​ន ស្រុក​ថ្មពួក​បាន​ចាប់​ទា​ចំនួន​២៥​ក្បាល់​ជា​វត្ថុតាង មក​ដាក់ពាក្យ​បណ្ដឹង​ថា ម្ចាស់​បាន​លែង​ទា​មក​ស៊ី ក្នុង​អាងទឹក​ដែល​គាត់​ប្រើប្រាស់ និង​អោយ​អជ្ញាធរ​បញ្ឈប់​ជាបន្ទាន់ កា​លែង​ទា​មក​ចុះ​ស៊ី​ចំណី​ក្នង​អាងទឹក​ដែល​ពួកគាត់​ប្រើប្រាស់​នេះ​។​unknown (2)
លោក ឆា​ម ឈឿ ថា​លោក​បាន​រាយការណ៍ ជូនទៅ​មេឃុំ អភិបាលស្រុក​រួចហើយ​ករណីនេះ តែ​គាត់​ក៍បាន​ហាម​ទៅ​ម្ចាស់​ចិញ្ចឹម​ទា​តាំ​ពីថ្ងៃ​ទី ១៣ មករា មក​ម្លេះ តែ​ម្ចាស់​ទានិ​ង​អ្នក​ឃ្វាល​ទា មិន​ស្ដាប់​បែប​មាន​កាង​នៅ​ពីក្រោយ​។​ប្រជា​សហគម​ថា​: ពួកគាត់​ការពារ​ទឹក​សម្រាប់​ផឹក​ប្រើប្រាស់ ក្នុង​អាង​តា​ដោក​នេះ​ពី​ការលែង​ទា​អោយ​ចុះ​ស៊ី​ចំណី បង្ករ​ភាព​ក្រ​ខ្វក់ ដោយ​ចាប់​ត្រឹម​ទា​២៥​ក្បាល ទៅប្ដឹង​មេភូមិ តើ​ពួកគាត់​ត្រូវ​បង់ប្រាក់​ដល់​ម្ចាស់​ទា​ឬ​យ៉ាងណា ចុះ​ការដែល​ទា​មក​ចុះ​ស៊ី​ចំណី​ក្នុង​ទឹក​ដែល​ពួកគាត់​ទុក​សម្រាប់ ផឹក​និង​ប្រើប្រាស់ មាន​អ្នកណា​ចេញមុខ​សង​វិញ​…​។​ដោយ​:​ឃិន គ​ន្ធា​unknown (1)