​ស្ត្រី​បំរើការ​ក្នុង​ខារ៉ាអូខេ​យីហោ​ម្លប់​ដូង ត្រូវបាន​រថយន្តបុក​ឲ្យ​ស្លាប់​ទាំង​២​នាក់​សង្សា ក្រោយពេល​ស្រវឹងធ្លាក់ភ្នែក

0

​កំពង់ធំៈ ហេតុ​ការ​ដ៏​រន្ធត់​មួយ​បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​មច្ចុ​រាជយាន​យន្ត បាន​ផ្តាច់ជីវិត គូសង្សា​មួយគូរ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដែល​បាន​បង្ករ​ឡើង​ដោយសារតែ​ទឹក​ប្តូរ​និ​ស័​យ​ក្រោយពេល​ចេញពី​ហាង​ខារ៉ាអូខេ​ម្លប់​ដូង​ទៅរក​Image1ទីឋាន​សួរ​សុខ ក៏​ប្រទះ​និង​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​
​តាម​ការបញ្ជាក់​ពី​លោក វរៈសេនីយ៍ត្រី ហ៊ុន ហៀ​ត អធិការ​កា​រង ស្រុក​ស្ទោង ទទួល​ផែន​ចរាចរណ៍ សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២.៣០​នាទី​យប់ ដោយមាន​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​ដំណើរ​ពី​ខេត្តសៀមរាប ឆ្ពោះទៅ​ខេត្ត​ខេត្តកំពង់ធំ លុះ​មកដល់​ចំនុចកើតហេតុ ត្រូវបាន​បុក​ម៉ូតូ​ម៉ាក​សង់ សេ​១២៥ សេរី​ឆ្នាំ ២០១១ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ នៅ​ចំនុច​ភូមិ​ឈើទាល ឃុំ កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​Image2
​ជនរងគ្រោះ​ទី​១ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សរ ស្រី​កា ហៅ​ស្រី​នាង ភេទ​ស្រី អាយុ ៣១​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង មក​ធ្វើ​អ្នកបំរើ​ភ្ញៀវ​ក្នុង​ខារ៉ាអូខេ យីហោ ម្លប់​ដូង ដែលជា​កម្ម​សិទ្ធ​របស់​លោក គ្រូ សារ៉ន ដែលជា​គ្រូបង្រៀន​ស្ថិតនៅ​ភូមិ ម​ធ្យា​យ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ទី​២ ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​មុខរបរ​ជាជាង​ផ្ទះ រស់នៅ​ភូមិ បេង ឃុំ បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​Image3
​សូមបញ្ជាក់​ផងដែរ មុនពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ស្ត្រី​ម្នាក់​បាន​អះអាងថា ជា​ប្រព​ន្ឋ​ជនរងគ្រោះ បាន​តាមរក​ប្តី​របស់គាត់​ស្ទើរ​ពេញ​មួយ​យប់ ដោយ​មិនឃើញ​ទៅផ្ទះ ក្រោយមក​ទើប​ដឹងថា បុរស​ដែល បាន​ស្លាប់​ជាមួយ​ស្រី​សេ្ន​ហ៍​ខារ៉ាអូខេ ដែល​បណ្តាលមកពី​រថ​យន្ត​បុក​នោះ ជា​ប្តី​របស់គាត់ អំណាច់​នៃ​ការខឹង នឹង​លោក​ប្តី​របស់គាត់ គឺ​មិន​ខ្ចី​ស្រក់​ទឹកភ្នែក​សូម្បី​តែមួយ​តក់ ដោយសារតែ​ឃើញ​លោក​ប្តី​បាន​ស្លាប់​ជាមួយ ស្រី​ម្នាក់​ជា​អ្នក​Image4បំរើការ​នៅក្នុង​ខារ៉ាអូខេ ហើយ​បាន​ឲ្យ​គេ​លើកយក​សាកសព​ទៅផ្ទះ​ទាំងយប់ ចំនែក​ស្រី​សាកសព​ស្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ព្រះ​នាង​រងចាំ​សាច់ញ្ញាតិ​មក​ទទួល យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី តែបើ​អត់​មាន​សាច់ញ្ញាតិ និង​ត្រូវ​បូជា​តែម្តង​ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក ក្រោយ​បានដាក់​មេ​ប្រូច​បាត់ស្រមោល ។​